Hamas និង Fatah ជួបចរចារសម្រុះសម្រួលនៅអេហ្ស៊ីប

(VOVworld) – ទីភ្នាក់ងារសារព័ត៌មានរបស់អេហ្ស៊ីប MENA បានឲ្យដឹងថា៖ នាថ្ងៃទី
៨ មករា ប្រធានចលនាឥស្លាមប្រដាប់អាវុធ  Hamas លោក Khaled Meshaal បាន
មកដល់ទីក្រុងកែ អេហ្ស៊ីប ដើម្បីចូលរួមបណ្ដាការចរចារ សម្រុះសម្រួលជាតិនៅ
ប៉ាឡេស្ទីន។ តាមឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំម នៅអេហ្ស៊ីប លោក Barakat al-Farra បានឲ្យដឹងថា៖ នាថ្ងៃទី ៩ មករាប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងជាអ្នកដឹកនាំចលនា Fatah បានមកដល់ទីក្រុងកែ ដើម្បីចាប់ផ្តើមឡើងវិញការ
ចរចារសម្រុះ សម្រួលជាមួយចលនា Hamas ។ តាមផែនការ ថ្នាក់ដឹកនាំនៃភាគី
ទាំង ២ ជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi ។ នាខែ មេសា
ឆ្នាំ ២០១១ ចលនាទាំង​ ២ នេះ ទទួលបានការព្រមព្រៀងសាមគ្គីមួយ ប៉ុន្តែ មាត្រា ភាគច្រើននៃការព្រមព្រៀងនេះពំទាន់បានអនុវត្តនៅឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ