Hamas បដិសេធការផ្តើមគំនិតរបស់អេហ្ស៊ីបអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល


Hamas បដិសេធការផ្តើមគំនិតរបស់អេហ្ស៊ីបអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល - ảnh 1
Hamas បដិសេធការផ្តើមគំនិតរបស់អេហ្ស៊ីបអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ កក្កដា ចលនាឥស្លាមប្រដាប់អាវុធ Hamas នៅតំបន់
Gaza​បានបដិសេធការផ្តើមគំនិតរបស់អេហ្ស៊ីបអំពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយ
អ៊ីស្រាអែល។ តាមអ្នកនាំពាក្យរបស់ Hamas កំលាំងនេះមិនទទួលស្គាល់បទឈប់ បាញ់ដែលគ្មានកិច្ចព្រមព្រៀងជាផ្លូវការណាមួយសំដៅបញ្ចប់ភាពអមិត្តរវាងភាគី
នានា។ ចលនា Hamas បានឲ្យដឹងថា៖ គេមិនទទួលបានសំណើរជាផ្លូវការណាមួយ
របស់ អ៊ីស្រាអែល ទោះបីជា អ៊ីស្រាអែលបញ្ឈប់ដោយឯកកោភាគីបណ្ដាសកម្មាភាព អមិត្តគឺគ្មានអត្ថន័យឡើយក្រោយពីការខួចខាត់ដែល Tel Aviv បានបណ្ដាលឡើង
នៅតំបន់ Gaza។ នាព្រឹកថ្ងៃទី ១៥ កក្កដា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបាន
ដំណើការកិច្ចប្រជុំដើម្បីស្រាវជ្រាវការផ្តើមគំនិតឈប់បាញ់របស់អេហ្ស៊ីប។ នាថ្ងៃទី
១៤ កក្កដា មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបានឲ្យដឹងថា៖ រដ្ឋអំណាចប៉ាឡេស្ទីន
​ (PA) កំពុង ជំរុញការផ្តើមគំនិតអំពីការរៀបចំសន្និសីទសន្តិភាពអន្តរជាតិរវាង
អ៊ីស្រាអែលនិង ប៉ាឡេស្ទីនរួមជាមួយបទឈប់បាញ់នៅតំបន់ Gaza៕

ប្រតិកម្មទៅវិញ

ផ្សេងៗ