Hamas អនុម័តលើសេចក្តីសម្រេចចាកចេញពីរដ្ឋាភិបាលសាមគ្គីភាពជាតិប៉ាឡេស្ទីន


Hamas អនុម័តលើសេចក្តីសម្រេចចាកចេញពីរដ្ឋាភិបាលសាមគ្គីភាពជាតិប៉ាឡេស្ទីន - ảnh 1
Hamas អនុម័តលើសេចក្តីសម្រេចចាកចេញពីរដ្ឋាភិបាលសាមគ្គីភាពជាតិប៉ាឡេស្ទីន (Image: VNA)

(VOVworld) – ចលនា Hamas ទើបនឹងប្រកាសអនុម័តលើសេចក្តីសម្រេចនយោបាយ មួយសំដៅចាកចេញពីរដ្ឋាភិបាលសាមគ្គីភាពជាតិប៉ាឡេស្ទីន។ កាយវិការពោលខាង លើបានប្រព្រឹត្តទៅក្នុងកាលៈទេសៈ ភាពតានតឹងបានកើនឡើងរវាងចលនាប្រដាប់​អាវុធដែលកំពុងត្រួតពិនិត្យតំបន់ Gaza ជាមួយរដ្ឋអំណាចប៉ាឡេស្ទីន (PA) ទាក់ទិន ដល់ការសងប្រាក់បៀវត្សរ៍សំរាប់បុគ្គលិក Hamas នៅតំបន់ហ្គាហ្សា ក៏ដូចជា ការចោទ
ប្រកាន់របស់ Hamas ស្តីអំពីការដែល  PA ខ្វះខាតការទទួលខុសត្រូវក្នុងការបន្ថូស្រាល
ការដាក់សម្ពាធរបស់អ៊ីស្រាអែលនិងការងារកសាងតំបន់នេះក្រោយសង្គ្រាមឡើងវិញ។
មុននោះ ចលនាប្រដាប់អាវុធនេះបានអំពាវនាវឲ្យបង្កើតគណៈកម្មាធិការជាបន្ទាន់
សំដៅគ្រប់គ្រងតំបន់ហ្គាហ្សា ប៉ុន្តែ គេប្រឈមមុខនឹងការប្រឆាំងជំទាស់ពីរណសិរ្ស
ប្រជាជនរំដោះប៉ាឡេស្ទីន (PFLP) និងរណសិរ្សប្រជាធិបតេយ្យរំដោះប៉ាឡេស្ទីន
(DFLP)។ ក្រុមនយោបាយទាំង ២ នេះបានចាត់ទុកថា៖ កាយវិការនេះនឹងធ្វើឲ្យ
ភាពតានតឹងរវាង Hamas និង Fatah ឡើងជណ្តើរ ដែលនឹងនាំទៅការបង្កើត
រដ្ឋាភិបាលឯករាជ្យនៅតំបន់ហ្គាហ្សាហើយជះឥទ្ធិពលអក្រកទៅលើបណ្ដា
កញ្ចប់ជួយឧត្ថម្ភ របស់សហគមន៍អន្តរជាតិសំរាប់តំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ