HSBC៖ កម្លាំងចលកកំណើនចំនួន ២ សម្រាប់វៀតណាមក្នុងឆ្នាំ ២០២៤

(VOVWORLD) - HSBC បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំនេះនឹងសម្រេចបាន ៥% និងកើនឡើងដល់ ៦,៣នៅឆ្នាំក្រោយ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមការព្យាការណ៍របស់អង្គការអន្តរជាតិ។

ការនាំចេញ និងការចំណាយក្នុងប្រទេសស្ដារឡើងវិញនឹងជាកម្លាំងចលករស្នូលចំនួន ២ ជួយផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមសម្រេចបាន ៦,៣% នៅឆ្នាំក្រោយ។ លោក Frederic Neumann ប្រធានសេដ្ឋកិច្ចវិទូនៃប្លុកស្រាវជ្រាវសេដ្ឋកិច្ចអាស៊ីរបស់ HSBC បានអះអាងដូច្នេះក្នុងសិក្ខាសាលាស្ដីពីយថាទស្សន៍អាជីវកម្មដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ៩ តុលានៅទីក្រុងហាណូយ។ HSBC បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំនេះនឹងសម្រេចបាន ៥% និងកើនឡើងដល់ ៦,៣នៅឆ្នាំក្រោយ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមការព្យាការណ៍របស់អង្គការអន្តរជាតិ។ លោក Frederic Neumann បានចាត់ទុកថា  ការនាំចេញរបស់វៀតណាមនឹងកើនឡើងនៅឆ្នាំក្រោយ នៅពេលដែលតម្រូវការកើនឡើងម្តងទៀត និងជួយវៀតណាមសម្រេចបានកំណើនយ៉ាងខ្លាំងក្លាជាង។ កម្លាំងចលករទី ២ សម្រាប់សេដ្ឋកិច្ចវៀតណាមនៅឆ្នាំក្រោយគឺការចំណាយក្នុងប្រទេស រួមមានការចំណាយ និងការបញ្ជាទិញរបស់រដ្ឋាភិបាល ត្រូវបានព្យាករណ៍ថានឹងកើនឡើង។ HSBC ក៏បានវាយតម្លៃថា វិស័យហិរញ្ញវត្ថុ សេវាកម្ម និងអចលនទ្រព្យរបស់វៀតណាមនឹងងើបឡើងវិញបន្ទាប់ពីដំណាក់កាលដ៏លំបាក។

ក្នុងសិក្ខាសាលានេះ អ្នកជំនាញ HSBC បានព្យាករណ៍ថា GDP របស់វៀតណាមក្នុងត្រីមាសទី ៤ នឹងកើនឡើងប្រហែល ៦% ហើយក្នុងឆ្នាំនេះនឹងកើនឡើងប្រហែល ៥% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ