IAEA ត្រួតពិនិត្យមូលដ្ឋាននុយក្លេអ៊ែរទី ២ របស់អ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ៣០ ខែកញ្ញា  ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថាបានចុះត្រួតពិនិត្យមូលដ្ឋានទី ២ ក្នុងចំណោមមូលដ្ឋាននុយក្លេអ៊ែរសម្ងាត់ចាស់ចំនួន ២ កន្លែងដែលត្រូវបានគេសង្ស័យនៅក្នុងប្រទេសអ៊ីរ៉ង់ ស្របតាមកិច្ចព្រមព្រៀងរបស់ទីភ្នាក់ងារនេះ ជាមួយទីក្រុងតេរ៉ង់កាលពីខែមុន ដើម្បីបញ្ចប់ភាពជាប់គាំងក្នុងការចរចាគ្នាជុំវិញការចូលទៅកាន់មូលដ្ឋានទាំងនេះ។
IAEA ត្រួតពិនិត្យមូលដ្ឋាននុយក្លេអ៊ែរទី ២ របស់អ៊ីរ៉ង់ - ảnh 1 នៅខាងក្នុងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ (រូបថតៈ IRNA / VNA)

នៅក្នុងសេចក្តីប្រកាសមួយ ទីភ្នាក់ងារ IAEA បានសង្កត់ធ្ងន់ថានាសប្តាហ៍នេះ IAEA បានអនុវត្តវិធីសាស្រ្តឈានចូលបន្ថែមទៀតនៅឯមូលដ្ឋាននុយក្លេអ៊ែរទី ២នៅប្រទេសអ៊ីរ៉ង់និងយកសំណាកពិសោធន៍បរិស្ថាននៅទីនេះផងដែរ។

គួរបញ្ជាក់ថានាខែមិថុនាឆ្នាំនេះក្រុមប្រឹក្សាទេសាភិបាល ដែលរួមមានសមាជិកចំនួន ៣៥ នាក់នៃទីភ្នាក់ងារ IAEA បានអនុម័តលើសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យអ៊ីរ៉ង់អនុញ្ញាត ឱ្យចុះធ្វើអធិការកិច្ចទៅលើមូលដ្ឋាននុយក្លេអ៊ែររបស់ប្រទេសទាំងពីរនៅជិតទីក្រុង Shahreza  និងរដ្ឋធានីតេអេរ៉ង់។ នេះគឺជាសេចក្តីសម្រេចចិត្តដំបូងបង្អស់របស់ IAEA ដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ ២០១២ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ