IAEA បញ្ជាក់ថា អ៊ីរ៉ង់នៅតែគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - ស្ថាប័នថាមពលបរិមាណូអន្តរជាតិ (IAEA) នាថ្ងៃទី៣០ ខែសីហា បាន ប្រកាសរបាយការណ៍ដែលបញ្ជាក់ថា អ៊ីរ៉ង់នៅតែគោរពមាត្រានានាក្នុងកិច្ចព្រម ព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខានាឆ្នាំ២០១៥ ដោយមិនអើពើដល់ អនាគតអស្ថិរភាពនៃកិច្ចព្រមព្រៀងនេះក្រោយពីអាមេរិកបានដកខ្លួនចេញ។

របាយការណ៍នេះបានលើកច្បាស់ថា IAEA អាចជ្រៀតចូលគ្រប់ទីកន្លែងនិង មូលដ្ឋាននុយក្លេអ៊ែរទាំងអស់របស់អ៊ីរ៉ង់ដែល IAEA ត្រូវការទៅត្រួតពិនិត្យ។ ប៉ុន្តែ ស្ថាប័ននេះក៏បានក្រើនរំលឹកជាថ្មីម្ដងទៀតថា អ៊ីរ៉ង់ចាំបាច់ត្រូវសហការដោយ ម្ចាស់ការនិងទាន់ពេលវេលាក្នុងការផ្ដល់សិទ្ធិជ្រៀតចូលនេះសម្រាប់IAEA។

        របាយការណ៍ខាងលើរបស់ IAEA ត្រូវបានប្រកាសក្នុងបរិបទដែល JCPOA កំពុងប្រឈមមុខនឹងគ្រោះអាសន្នបែកបាក់ ក្រោយពីអាមេរិកដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនេះ ព្រមទាំងដាក់ទណ្ឌកម្មយ៉ាងតឹងរឹងដោយឯកតោភាគីឡើង វិញទៅលើអ៊ីរ៉ង់ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើខឿនសេដ្ឋកិច្ចនៃប្រទេស អ៊ីស្លាមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ