IAEA ព្រមានថាអ៊ីរ៉ង់បានផ្ទុកបំរុងសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រើនហួសពីដែនកំណត់យ៉ាងច្រើនក្នុងកិច្ចព្រមព្រៀង JCPOA

(VOVWORLD) - ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អ៊ីរ៉ង់កំពុងផ្ទុកបំរុងសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រើននៅកំរិតខ្ពស់ជាង ៥ ដង បើប្រៀបធៀបនឹងដែនកំណត់។
IAEA ព្រមានថាអ៊ីរ៉ង់បានផ្ទុកបំរុងសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រើនហួសពីដែនកំណត់យ៉ាងច្រើនក្នុងកិច្ចព្រមព្រៀង JCPOA - ảnh 1 នៅខាងក្នុងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។ (រូបថត៖ IRNA / TTXVN)

 នាថ្ងៃទី ៣ ខែមីនា យោងតាមរបាយការណ៍នាពេលថ្មីនេះ របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អ៊ីរ៉ង់កំពុងផ្ទុកបំរុងសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រើននៅកំរិតខ្ពស់ជាង ៥ ដង បើប្រៀបធៀបនឹងដែនកំណត់ ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនុយ ក្លេអ៊ែរដែលបានចុះហត្ថលេខាជាមួយក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់) កាលពីឆ្នាំ ២០១៥ ។

ជាក់ស្តែង គិតត្រឹមដល់ថ្ងៃទី ១៩ ខែកុម្ភះ អ៊ីរ៉ង់បានផ្ទុកបំរុងសារធាតុអ៊ុយរ៉ានី    ញ៉ូមចំនួន ១,៥១០ គីឡូក្រាម ដែលខ្ពស់ជាង ៥ ដងបើប្រៀបធៀបនឹងបរិមាណ កំណត់គឺ ៣០០ គីឡូក្រាម តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ ។អ្នកជំនាញមួយចំនួនបានជឿជាក់ថា កំរិតនៃការផ្ទុកបម្រុងនេះបានផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ ដើម្បីផលិតអាវុធ នុយក្លេអ៊ែរមួយឯកតាផងដែរ។

របាយការណ៍នេះក៏លើកច្បាស់ទៀតថា អ៊ីរ៉ង់មិនចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមកើនឡើងលើសពី ៤.៥% ទេ ខណៈពេលដែល ការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមត្រូវ មានកំរិតប្រមាណ ៩០% ទើបតែប្រើប្រាស់សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរ  បាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ