IAEA៖ មានសញ្ញាប្រតិបត្តិការនៅមូលដ្ឋាន​នុយក្លេអ៊ែរ​ដ៏សំខាន់ៗ​របស់​កូរ៉េខាងជើង

(VOVWORLD) - ក្រុមអធិការកិច្ចរបស់ IAEA បានរកឃើញសញ្ញាប្រតិបត្តិការនៅឡប្រតិកម្មរ៉េអាក់ទ័រ ៥ មេហ្គាវ៉ាត់ នៅរោងចក្រនុយក្លេអ៊ែរ Yongbyon ភាគខាងជើងទីក្រុងព្យុងយ៉ាង ដែលជាទីតាំងមានលទ្ធភាពផលិត Plutonium ជាកម្រិតអាវុធនុយក្លេអ៊ែរ។ 
IAEA៖ មានសញ្ញាប្រតិបត្តិការនៅមូលដ្ឋាន​នុយក្លេអ៊ែរ​ដ៏សំខាន់ៗ​របស់​កូរ៉េខាងជើង - ảnh 1អគ្គនាយក IAEA លោក Rafael Grossi  (រូបថត៖ Yonhap)

នាថ្ងៃទី ៧ មិនា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថា មានសញ្ញាប្រតិបត្តិការមួយចំនួននៅឡប្រតិកម្មរ៉េអាក់ទ័រនៅឯរោងចក្រនុយក្លេអ៊ែរដ៏សំខាន់ៗរបស់កូរ៉េខាងជើង និងមូលដ្ឋានផ្សេងៗទៀត។ ក្នុងសេចក្ដីប្រកាសមួយអគ្គនាយក IAEA លោក Rafael Grossi បានលើកច្បាស់ថា ក្រុមអធិការកិច្ចរបស់ IAEA បានរកឃើញសញ្ញាប្រតិបត្តិការនៅឡប្រតិកម្មរ៉េអាក់ទ័រ ៥ មេហ្គាវ៉ាត់ នៅរោងចក្រនុយក្លេអ៊ែរ Yongbyon ភាគខាងជើងទីក្រុងព្យុងយ៉ាង ដែលជាទីតាំងមានលទ្ធភាពផលិត Plutonium ជាកម្រិតអាវុធនុយក្លេអ៊ែរ។ លោក Grossi បានឲ្យដឹងថា ទីភ្នាក់ងារនេះនឹងបន្តឃ្លាំមើលសកម្មភាពសាងសង់នៅ Yongbyon ក្នុងនោះមានការសាងសង់អាគារមួយនៅមូលដ្ឋានដាក់បង្វិលសង់ទីហ្វុយ ដើម្បីចម្រើនអ៊ុយរ៉ានីញ៉ូម។

ប្រមុខ IAEA ក៏បានឲ្យដឹងថាកូរ៉េខាងជើងកំពុងសាងសង់អគារថ្មីមួយនៅជិត ឡប្រតិកម្មរ៉េអាក់ទ័រប្រើទឹកស្រាល ដើម្បីជួយកែច្នៃ ឬថែរក្សាឡប្រតិកម្ម។ លើសពីនេះទៅទៀត មានសញ្ញាសរឲ្យឃើញថា កំពុងប្រព្រឹត្តិទៅសកម្មភាពនៅមូលដ្ឋានចម្រើនអ៊ុយរ៉ានីញ៉ូម Pyongsan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ