IAEA៖ អ៊ីរ៉ង់ធ្វើចម្រើនអ៊ុយរ៉ាញ៉ូមជាមួយនឹងម៉ាស៊ីនបង្វិលសង់ទីហ្វុយ (centrifuge) ដ៏ទំនើបនៅមជ្ឈមណ្ឌល Natanz

(VOVWORLD) - IAEA បានចេញផ្សាយរបាយការណ៍មួយដោយអះអាងថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមធ្វើចម្រើនអ៊ុយរ៉ានីញ៉ូមជាមួយក្រុមម៉ាស៊ីនទី ២ រួមមានម៉ាស៊ីនបង្វិលសង់ទីហ្វុយ ប្រភេទ     IR-20 ដ៏ទំនើបនៅឯមជ្ឈមណ្ឌល នុយក្លេអ៊ែរ Natanz ដោយរំលោភបំពានលើកិច្ចព្រមព្រៀងជាមួយប្រទេសមហាអំណាចនានា។
IAEA៖ អ៊ីរ៉ង់ធ្វើចម្រើនអ៊ុយរ៉ាញ៉ូមជាមួយនឹងម៉ាស៊ីនបង្វិលសង់ទីហ្វុយ (centrifuge) ដ៏ទំនើបនៅមជ្ឈមណ្ឌល Natanz - ảnh 1អ៊ីរ៉ង់ធ្វើចម្រើនអ៊ុយរ៉ាញ៉ូមជាមួយនឹងម៉ាស៊ីនបង្វិលសង់ទីហ្វុយ (centrifuge) ដ៏ទំនើបនៅមជ្ឈមណ្ឌល Natanz

នាថ្ងៃទី ២ ខែកុម្ភៈ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញផ្សាយរបាយការណ៍មួយដោយអះអាងថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមធ្វើចម្រើនអ៊ុយរ៉ានីញ៉ូមជាមួយក្រុមម៉ាស៊ីនទី ២ រួមមានម៉ាស៊ីនបង្វិលសង់ទីហ្វុយប្រភេទ     IR-20 ដ៏ទំនើបនៅឯមជ្ឈមណ្ឌល នុយក្លេអ៊ែរ Natanz ដោយរំលោភបំពានលើកិច្ចព្រមព្រៀងជាមួយប្រទេសមហាអំណាចនានា។

មុននោះ អ៊ីរ៉ង់បានធ្វើចម្រើនអ៊ុយរ៉ាញ៉ូមជាមួយ ក្រុមម៉ាស៊ីនទី ១ រួមមានម៉ាស៊ីនបង្វិលសង់ទីហ្វុយ ប្រភេទ 174 IR -2m ដែលមានទីតាំងស្ថិតនៅក្រោមដី នៅឯ Natanz ផងដែរ។ អ៊ីរ៉ង់បានជូនដំណឹងដល់ IAEA កាលពីខែធ្នូឆ្នាំ ២០២០ អំពីផែនការតំឡើងក្រុមម៉ាស៊ីនប្រភេទ IR-20 ចំនួន ៣ បន្ថែមទៀត ហើយមួយក្នុងចំណោមក្រុមម៉ាស៊ីនទាំង ៣ នេះទើបតែត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ផងដែរ។ របាយការណ៍ IAEA ក៏បានបញ្ជាក់ថា ការតំឡើងក្រុមម៉ាស៊ីនទី ២ ក្នុងចំណោមក្រុមម៉ាស៊ីនទាំង ៣ ដូចពោលខាងលើនេះគឺជិតរួចរាល់ហើយ ហើយការតំឡើងក្រុមម៉ាស៊ីនទី ៣ ក៏បានចាប់ផ្តើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ