IAEA អះអាងថា៖ អ៊ីរ៉ង់គោរពតាមការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) -នាថ្ងៃទី ៩ ឧសភា ស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថា៖ អ៊ីរ៉ង់នឹងបន្តអនុវត្តន៍រាល់ការសន្យាតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខានាឆ្នាំ ២០១៥ ជាមួយ P5+1 ដោយមានឈ្មោះថា៖ ផែនការធ្វើសកម្មភាពដ៏ទូលំទូលាយរួមឆ្នាំ២០១៥ (JCPOA)។ 
IAEA អះអាងថា៖ អ៊ីរ៉ង់គោរពតាមការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 IAEA អះអាងថា៖ អ៊ីរ៉ង់គោរពតាមការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

នាយក IAEA លោក Yukiya Amano បានលើកច្បាស់ថា៖ អ៊ីរ៉ង់គឺជាមុខសញ្ញានៃយន្តការនុយក្លេអ៊ែរដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក ក្នុងក្របខ័ណ្ឌ JCPOA ដែលជាសមិទ្ធផលឃ្លាំមើលដ៏ខំខាន់មួយ។

នាថ្ងៃដដែល មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានអះអាងថា៖តេអេរ៉ង់នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពោលខាងលើ លើកលែងតែភាគីទាក់ទិននានារបស់អឺរ៉ុបធានាបន្តរាល់ទំនាក់ទំនងខាងពាណិជ្ជកម្ម បន្តាប់ពីពេលដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានដកស្រង់សម្តីរបស់ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក Amir Hatami ដោយអះអាងថា៖ ជាមួយនឹងសមត្ថភាពការពារជាតិនាបច្ចុប្បន្ននេះ អ៊ីរ៉ង់មិនរងការគំរាមកំហែងយោធាណាមួយពីអនុភាពខាងក្រៅឡើយ។

នាថ្ងៃដែលក្រសួងការបរទេសអ៊ីរ៉ង់បានសម្ដែងក្ដីព្រួបារម្ភយ៉ាងជ្រាលជ្រៅអំពីបម្រែបម្រូលដ៏គ្រោះថ្នាក់ នាពេលថ្មីៗនេះ ខណៈពេលប្រធានាធិតបីលោក Trump សម្រេចចិត្តដក់ខ្លួនចេញពី JCPOA ហើយចាត់ទុកថានេះគឺជាសេចក្ដីសម្រេចចិត្តដ៏ប្រញាប់ប្រញល់។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានឲ្យដឹងថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីសម្រចចិត្តដកខ្លួនចេញពី JCPOA របស់អាមេរិកដែ។

ប្រតិកម្មចំពោះសេចក្ដីសម្រេចចិត្តរបស់អាមេរិកនោះ ថ្នាក់ដឹកនាំបារាំង អាល្លឺម៉ង់ និងអង់គ្លេសបានអះអាងសារជាថ្មីអំពីការសន្យារក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង ហើយសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀងពោលខាងលើមានសារៈសំខាន់ជាពិសេសចំពោះសន្តិសុខរួមនៃប្រទេសទាំង ៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ