IAEA អះអាងថា អ៊ីរ៉ង់នៅគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA

(VOVWORLD) -យោងតាមរបាយការណ៍របស់ស្ថាប័នបរមាណូអន្តរជាតិ (IAEA) អះអាងនាថ្ងៃទី ១៣វិច្ឆិកាថា អ៊ីរ៉ង់នៅតែគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយផែនការសកម្មភាពពេញលេញរួម (JCPOA) ដែលប្រទេសនេះបានចុះហត្ថលេខាជាមួយក្រុម P5+1 (រួមមាន អង់គ្លេសាំ ចិន បារាំង រុស្ស៊ី អាមេរិកនិងអាល្លឺម៉ង់) កាលពីឆ្នាំ ២០១៥មុននេះ។
IAEA អះអាងថា អ៊ីរ៉ង់នៅគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA - ảnh 1 អគ្គនាយក IAEA Yukiya Amano និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley នៅទីស្នាក់ការ IAEA នាថ្ងៃទី២៣សីហា (រូបថតៈCBS )

ហើយយោងតាមរបាយការណ៍ដែល IAEA ផ្ញើជូនប្រទេសសមាជិក គឺ អ៊ីរ៉ង់នៅរក្សានូវកំហិតចាំបាច់ក្នុងបណ្តាសកម្មភាពនុយក្លេអ៊ែរ ក្រោមក្រប ខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរពោលខាងលើ។

        ការវាយតម្លៃរបស់ IAEA សរឲ្យឃើញថា តេហ៉េរ៉ង់គោរពកិច្ចព្រមព្រៀងនេះ ចាប់តាំងពី JCPOA មានសុពលភាពនាខែមករាឆ្នាំ២០១៦ មក។ ប៉ុន្តែ នាថ្ងៃទី១៣ តុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស មិនទទួលយក ការបញ្ជាក់ថា អ៊ីរ៉ង់គោរពកិច្ចព្រមព្រៀង JCPOA ដែលបានចុះហត្ថលេខាក្រោម អាណត្តិអតីតប្រធានាធិបតីអាមេរិក លោក Barack Obama រួមទាំងមាន កាយវិការ “ផ្ទេរប្រគល់” សីទ្ធិឲ្យរដ្ឋសភាអាមេរិកដោយគណៈបក្សសាធារណរដ្ឋ ត្រួតត្រ សម្រេចជោគវេសនារបស់កិច្ចព្រមព្រៀងនេះ។ ក្រោយរយៈពេល៦០ថ្ងៃ បន្ទាប់នោះ រដ្ឋសភាអាមេរិក នឹងសម្រេចចិត្តថា តើអាចបណ្តាក់វិធានការហ៊ុំព័ទ្ធ ដែលបានលុបចោលមុននោះ ដើម្បីប្តូរទៅនឹងការដែលអ៊ីរ៉ង់បន្ថយសកម្មភាពនុយក្លេអ៊ែរដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ