IAEAនឹងទទួលបានការព្រមព្រៀងយ៉ាង​ឆាប់ៗជាមួយអ៊ីរ៉ង់

IAEAនឹងទទួលបានការព្រមព្រៀងយ៉ាង​ឆាប់ៗជាមួយអ៊ីរ៉ង់ - ảnh 1
អគ្គនាយកទីភ្នាក់ងារថាមពល បរមាណូរអន្តរជាតិ (IAEA) Yukiya Amano(http://www.vietnamplus.vn)

អគ្គនាយកទីភ្នាក់ងារថាមពល បរមាណូរអន្តរជាតិ (IAEA) Yukiya Amano បានជូន ដំណឹងថា៖ ស្ថាប័ននេះ នឹងទទួលបានការព្រមព្រៀងយ៉ាង​ឆាប់ៗជាមួយអ៊ីរ៉ង់  សំដៅ  ស្វែងរកដំណោះស្រាយនានា អោយបណ្ដាការជជែកដែលទាក់ទិនដល់កម្មវិធីនុយ
ក្លេអ៊ែរ របស់ Tehran ។  អគ្គនាយក​ Yukiya Amano បានអោយដឹងថា៖​លោក និង
ប្រធាន ក្រុមចរចារ ​នុយ​ក្លេ​អ៊ែរ ​របស់អ៊ីរ៉ង់ Saeed Jalili បានឯកភាព ថា នឹងចុះហត្ថ
លេខាយ៉ាងឆាប់ៗ ​លើការព្រមព្រៀងក្របខ័ណ្ឌមួយ។​ រីឯ ភាគីអ៊ីរ៉ង់ លោក Saeed Jalili ក៏បានប្រកាសថា៖​បណ្ដា​ការខ្វែងគំនិត នៅ​សេសសល់ មិនមែនជា​ឧបសក្រ  ចំពោះការព្រមព្រៀង អំពី កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ