IEA ព្រមានថាការកាត់បន្ថយទិន្នផលគឺមិនជួយ បង្កើនតម្រូវការសកលទេ
(VOVWORLD) - ការដែលអង្គការនៃបណ្តាប្រទេសនាំចេញប្រេងរ៉ែ (OPEC) និងប្រទេសផលិតប្រេងផ្សេងៗទៀតកាត់បន្ថយយ៉ាងខ្លាំងនូវទិន្នផលប្រែងរ៉ែ នឹងមិនជួយរាំងស្កាត់នូវស្ថានភាពលើស ពីការផ្គត់ផ្គង់ទេ។
IEA ព្រមានថាការកាត់បន្ថយទិន្នផលគឺមិនជួយ បង្កើនតម្រូវការសកលទេ (រូបថត៖TTXVN) |
នាថ្ងៃទី ៣ ខែមេសា នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បានឲ្យដឹងថាការដែលអង្គការនៃបណ្តាប្រទេសនាំចេញប្រេងរ៉ែ (OPEC) និងប្រទេសផលិតប្រេងផ្សេងៗទៀតកាត់បន្ថយយ៉ាងខ្លាំងនូវទិន្នផលប្រែងរ៉ែ នឹងមិនជួយរាំងស្កាត់នូវស្ថានភាពលើស ពីការផ្គត់ផ្គង់ទេ។
លោកក៏បានអំពាវនាវឱ្យប្រទេសធំៗពិភាក្សាគ្នាអំពីវិធានការដើម្បីធ្វើឱ្យទីផ្សារប្រេងរ៉ែមានស្ថេរភាពនាពេលឆាប់ៗនេះ។ ប្រមុខអង្គការ IEA បានអំពាវនាវឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសនាំមុខគេក្នុង OPEC និងប្រធានក្រុម G20 ត្រូវពិភាក្សាគ្នាអំពីវិធានការដ៏ទូលំទូលាយបន្ថែមទៀតនាឆ្នាំនេះ ដើម្បីធ្វើឱ្យទីផ្សារប្រេងរ៉ែមានស្ថេរភាពនាពេលឆាប់ៗនេះ ព្រមទាំងរួមដៃគ្នាទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះផងដែរ៕