IEA អំពាវនាវឱ្យប្រទេសនានាផ្តោតលើថាមពលស្អាតក្នុងផែនការស្តារសេដ្ឋកិច្ច

(VOVWORLD) -  ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃទី ២០ ខែឧសភា បានអំពាវនាវដល់រដ្ឋាភិបាលបណ្តាប្រទេស គួរចាត់ទុកថាមពលស្អាតដែលជាចំណុចសំខាន់ក្នុងផែនការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត COVID-19 ក្នុងបរិបទដែលការអភិវឌ្ឍថាមពលកកើតឡើងវិញលើទូទាំងពិភពលោកទាំងមូល បានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេលពីរទសវត្សកន្លងមក។

ទន្ទឹមជាមួយគ្នានោះ IEA ព្រមានថា វិធានការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ នឹងមានផលវិបាកយ៉ាងច្រើន នៅពេលដែល ពិភពលោកកំពុងជួបវិបត្តិ បណ្តាលឲ្យតម្រូវការថាមពលថយចុះនិងគំរាមកំហែងដល់ការឧិនភាពសេដ្ឋកិច្ចទៀតផង។ IEA កាលពីមុនបានព្យាករណ៍ថា ឆ្នាំ ២០២០ គឺជាឆ្នាំដ៏អំណោយ ផលសម្រាប់ថាមពលបៃតង ប៉ុន្តែឥឡូវនេះបានកាត់បន្ថយការព្យាករណ៍រយៈពេល ២ ឆ្នាំ នៃកំណើនសមត្ថ ភាពថាមពលកកើតឡើងវិញជិត ១០%។ IEA បានលើកឡើងពីមូលហេតុនៃការធ្លាក់ចុះនៃការព្យាករណ៍នេះ គឺដោយសារតែការរំខានដល់ការផ្គត់ផ្គង់សកម្មភាពសាងសង់យឺតយ៉ាវ វិធានការរក្សាគម្លាតសង្គមនិងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ