ILO ព្រមានអំពីស្ថានការណ៍វិសមភាពភេទនៅទីផ្សារពលករ

ILO ព្រមានអំពីស្ថានការណ៍វិសមភាពភេទនៅទីផ្សារពលករ - ảnh 1
ពលករជានារីនៅវៀតណាម

(VOVworld) - បើទោះបីជាបានទទួលការរីកចំរើនបន្តិចបន្តួចនៅតំបន់មួយចំនួនលើ
ពិភពលោកក្ដី ប៉ុន្តែនៅតែមាននារីរាប់លាននាក់ទទួលរងការរើសអើងនៅពេលទៅ
ស្វែងរកការងារធ្វើ។សេចក្ដីប្រកាសនេះត្រូវបានចេញផ្សាយដោយអង្គការពលករ
អន្តរជាតិ (ILO) ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិថ្ងៃទី៨ មិនា។
របាយការណ៍ក្រោមចំណងជើងថា “នារីទៅធ្វើការ៖និន្នាការក្នុងឆ្នាំ២០១៦” បាន
ស្រាវជ្រាវទិន្នន័យនៅប្រទេសចំនួន១៧៨ហើយនាំចេញសន្និដ្ឋានថា ស្ថានការណ៍
វិសមភាពភេទនៅតែធ្ងន់ធ្ងរនៅទីផ្សារពលករលើទូទាំងពិភពលោក។របាយការណ៍
នេះបានចាត់ទុកថា បើទោះបីជាទទួលបានការរីកចំរើនមួយចំនួន ក្នុងការខំប្រឹង
ប្រែងបង្រួញគំលាតរវាងប្រាក់ចំណូលរវាងភេទទាំងពីរ ប៉ុន្តែនឹង ត្រូវអស់ពេល
វេលាជាង៧០ឆ្នាំទើបលុបចោលទាំងស្រុងបាននូវស្ថានការណ៍ វិសមភាពអំពី
ប្រាក់ខែនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ