IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ចិន

(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី១០ ខែធ្នូ បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ សម្រាប់ប្រទេសចិនពីកម្រិត ៤,៨% ឡើងដល់ ៥% ហើយបានអំពាវនាវឱ្យខឿនសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធ និងការផ្លាស់ប្តូរគំរូ។
IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ចិន - ảnh 1លោកស្រី Kristallina Georgieva នាយិកាគ្រប់គ្រង IMF។ រូបថត៖  REUTERS/Tingshu Wang

យោងតាមលោកស្រី Kristallina Georgieva នាយិកាគ្រប់គ្រង IMF បានឲ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះនឹងឈានដល់ ៥% ក្នុងនោះការនាំចេញសុទ្ធ រួមចំណែក ១,១% នៃកំណើនសរុបនោះ។ IMF ក៏បានបន្ថែមថា ខឿនសេដ្ឋកិច្ចមានតម្លៃ ១៩ ពាន់ពាន់លានដុល្លារអាមេរិកនេះ កំពុងរួមចំណែក ៣០% ដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ។ IMF ក៏បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០២៦ ឡើងដល់ ៤,៥% ដែលខ្ពស់ជាងការព្យាករណ៍ពីមុនគឺ ០,៣%។

លោកស្រី Georgieva ក៏បានអំពាវនាវឱ្យប្រទេសចិនមាន "ជម្រើសដ៏ក្លាហាន" ដើម្បីពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីផ្លាស់ប្តូរទៅជាគំរូផ្អែកលើការប្រើប្រាស់ និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ