ជូនប័ណ្ណធានារ៉ាប់រងសុខភាពដល់ប្រជាជនមានស្ថានភាពលំបាកដែលរងផលប៉ះពាល់ដោយទឹកជំនន់

(VOVWORLD) - នាថ្ងៃទី ១១ ខែធ្នូ នៅគណៈកម្មាធិការប្រជាជនឃុំ Phu My Bac ខេត្ត យ៉ាឡាយ ស្ថាប័នធានារ៉ាប់រងសង្គម វៀតណាមបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពឧបត្ថម្ភ ដើម្បីរៀបចំការចែកជូនប័ណ្ណធានារ៉ាប់រងសុខភាពជូនដល់ប្រជាជនកំពុងស្ថិតក្នុងស្ថានភាពលំបាក រងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងតំបន់។
ជូនប័ណ្ណធានារ៉ាប់រងសុខភាពដល់ប្រជាជនមានស្ថានភាពលំបាកដែលរងផលប៉ះពាល់ដោយទឹកជំនន់ - ảnh 1ក្រុមហ៊ុនធានារ៉ាប់រងសង្គមវៀតណាម ប្រគល់ប័ណ្ណធានារ៉ាប់រងសុខភាពដល់ប្រជាជនដែលមានជីវភាពខ្វះខាតនៅឃុំ Phu My Bac ខេត្តយ៉ាឡាយ (រូបថត៖ TTXVN)

តាមនោះ ប្រជាជនចំនួន ១១០នាក់ ដែលស្ថិតក្នុងស្ថានភាពលំបាក នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៃឃុំ Phù Mỹ Bắc បានទទួលប័ណ្ណធានារ៉ាប់រងសុខភាព។ ក្នុងពេលជាមួយគ្នានេះ ស្ថាប័នធានារ៉ាប់រងវៀតណាមក៏បានផ្តល់មូលនិធិជំនួយចំនួន ៥០លានដុង សម្រាប់មូលដ្ឋាន ដើម្បីចែកចាយដល់គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ  ជួយពួកគេឱ្យជំនះការលំបាកជាបន្ទាន់។ បច្ចុប្បន្ន ខេត្តយ៉ាឡាយ បានកៀរគរប័ណ្ណធានារ៉ាប់រងសុខភាពជាង ២០០០ សន្លឹក (មានតម្លៃប្រហែល ១,២ពាន់លានដុង) ពីការចូលរួមវិភាគទានពីធនាគារធំៗជាច្រើន ដើម្បី ជូនដល់ប្រជាជន។

កម្មវិធីជូនប័ណ្ណធានារ៉ាប់រងសុខភាព គឺជាផ្នែកមួយនៃផែនការកៀរគរសង្គម ដើម្បីជូមប័ណ្ណធានារ៉ាប់រងសុខភាពប្រមាណ ៤០.០០០សន្លឹក ដល់ប្រជាជនដែលមានជីវភាពខ្វះខាតទូទាំងប្រទេស។ ប័ណ្ណទាំងនេះនឹងបន្តចែកចាយដល់មូលដ្ឋាននានាទូទាំងប្រទេស ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៥ ខែធ្នូ ដោយផ្តល់អាទិភាពដល់តំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ