IMF បង្កើនជំនួយឧបត្ថម្ភសម្រាប់បណ្តាប្រទេសជាសមាជិកដើម្បីទប់ស្កាត់ COVID-19

(VOVWORLD) -  គណៈនាយកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឆ្លងសេចក្តីសម្រេចចិត្តឲ្យបង្កើតនូវឧបករណ៍អថិរេករយៈខ្លីថ្មីមួយ សំដៅជួយឧបត្ថម្ភដល់ប្រទេសជាសមាជិករបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺរាតត្បាត COVID-19។

នៅក្នុងសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី ១៥ ខែមេសា អគ្គនាយិការ IMF លោកស្រី Kristalina Georgieva បានឲ្យដឹងថា ឧបករណ៍នេះនឹងជួយដល់ការបង្វិលសាច់ប្រាក់យ៉ាងងាយស្រួល សម្រាប់ប្រទេសសមាជិក ដែលមានគោលនយោបាយនិងគ្រឹះរឹងមាំ ត្រូវការជញ្ជីញទូទាត់នៅក្នុងរយៈពេលមធ្យមនិងខ្លី។

មុននេះ IMF បានប្រកាសថា ខ្លួនបានទទួលសំណើរដោយស្នើរឲ្យជួយឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់ប្រទេសចំនួន ១០២ ក្នុងចំណោមប្រទេសជាសមាជិកទាំង ១៨៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ