IMF ផ្ដល់ជំនួយបន្ទាន់សំរាប់អ៊ីរ៉ាក់


IMF ផ្ដល់ជំនួយបន្ទាន់សំរាប់អ៊ីរ៉ាក់ - ảnh 1
IMF ផ្ដល់ជំនួយបន្ទាន់សំរាប់អ៊ីរ៉ាក់ (presstv.ir)

        Vovworld-នាថ្ងៃទី៣០កក្កដា មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានអនុម័ត​លើ
​ខ្ទង់កម្ចីបន្ទាន់មានតំលៃ១,២៤ពាន់លានដុល្លារអាមេរិកសំរាប់អ៊ីរ៉ាក់ ជួយ​ឧបត្ថម្ភ
​ប្រទេសនេះទប់ទល់នឹងការគំរាមកំហែងពីអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និង
ស្ថានភាពតំលៃប្រេងថយចុះ។ ក្នុងសេចក្តីប្រកាសមួយ IMF បានឲ្យ​ដឹង​ថាខ្ទង់ប្រាក់
ពោលខាងលើគ្រោងនឹងបានដោះទុនភ្លាមដើម្បិជួយឧបត្ថម្ភ​រដ្ឋាភិបាលអ៊ីរ៉ាក់។
នាយកគ្រប់គ្រងរង IMF Mitsuhiro Furusawa បានលើក​ច្បាស់​ថា អ៊ីរ៉ាក់ត្រូវប្រឈម
មុខនឹងបញ្ហាចំនួន២គឺ IS និងតំលៃប្រេងធ្លាក់ចុះ។ លោក​បានអះអាងថា​ទោះបីជា
គោលនយោបាយហិរញ្ញវត្ថុកំពុងដើរចំទិស ប៉ុន្តែ Baghdad ត្រូវតែបានជួយឧបត្ថម្ភ
បន្ថែមទៀត។​ តាម IMF ថា កំណើនតំលៃ​ផលិតផល​ក្នុងស្រុក (GDP) របស់អ៊ីរ៉ាក់
បានថយចុះ២,១%និងអាចកើនឡើង​០,៥%​​ក្នុងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ