IMF ព្យាករណ៍ថា ប្រទេសភាគច្រើននឹងជៀសផុតពីហានិភ័យនៃឱន​ភាព​​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២៣

(VOVWORLD) - យោងតាមរបាយការណ៍ថ្មីបំផុតរបស់ IMF ស្តីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃទី ១១ ខែមេសា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងប្រហែល ២,៨% នៅឆ្នាំនេះ និង ៣% នៅឆ្នាំក្រោយ ដោយ០,១% ទាបជាងការព្យាករណ៍កាលពីខែមករា។ 
IMF ព្យាករណ៍ថា ប្រទេសភាគច្រើននឹងជៀសផុតពីហានិភ័យនៃឱន​ភាព​​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២៣ - ảnh 1រូបភាព៖ AFP

កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានកែសម្រួលថយចុះជាផ្នែកមួយដោយសារតែការបន្ថយល្បឿននៃសេដ្ឋកិច្ចធំៗមួយចំនួន និងលទ្ធភាពដែលធនាគារកណ្តាលជាច្រើនបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដើម្បីទប់ស្កាត់អតិផរណាកើនឡើង។ បើទោះបីជាល្បឿនកំណើនធ្លាក់ចុះក៏ដោយ ក៏ IMF ជឿជាក់ថាសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើននៅតែជៀសវាងហានិភ័យនៃឱនភាពសេដ្ឋកិច្ចបានក្នុងរយៈពេលដ៏ខ្លី។ របាយការណ៍នេះក៏បង្ហាញពីផ្ទាំងគំនូរជាវិជ្ជមាននៃសេដ្ឋកិច្ចដែលកំពុងលេចចេញផងដែរ។

របាយការណ៍នេះ ត្រូវបានប្រកាសក្នុងបរិបទដែលមេដឹកនាំពិភពលោកសង្ឃឹមថា នឹងជំរុញកម្មវិធីកំណែទំរង់និងការរៃអង្គាសថវិកាដ៏មានមហិច្ឆតាក្នុងសន្និសីទនិទាឃរដូវរបស់ក្រុមធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេអាចរងផលប៉ះពាល់ដោយការកើនឡើងនៃអតិផរណា អស្ថិរភាពហិរញ្ញវត្ថុ និងការកើនឡើងនៃស្ថានភាពតានតឹងភូមិសាស្ត្រនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ