IMF ព្រមានក្រិកត្រូវការកញ្ចប់ជំនួយធំជាង


IMF ព្រមានក្រិកត្រូវការកញ្ចប់ជំនួយធំជាង - ảnh 1
IMF ព្រមានក្រិកត្រូវការកញ្ចប់ជំនួយធំជាង (Image: VNA)

(VOVworld) – បណ្ដាម្ចាស់បំណុលចំណុះសហភាពអឺរ៉ុប (EU) នឹងត្រូវផ្តល់កញ្ចប់ ជំនួយខាងហិរញ្ញវត្ថុធំជាងសំរាប់ក្រិកដើម្បីជួយឧបត្ថម្ភប្រទេសនេះស្តារស្ថិរភាព ស្ថានភាពហិរញ្ញវត្ថុក្នុងប្រទេសឡើងវិញ។ការបញ្ជាក់នេះត្រូវបានមូលនិធិរូបីយ
វត្ថុ​អន្តរជាតិ (IMF) ផ្តើមឡើង ១ ថ្ងៃ បន្ទាប់ពីក្រិកទទួលបានកិច្ចព្រមព្រៀងជាមួយ ថ្នាក់ដឹកនាំបណ្ដាប្រទេសតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ស្តីពីកញ្ចប់ប្រាក់ជំនួយ
ថ្មីសំរាប់ Athens នៅសន្និសីទជាបន្ទាន់ នាថ្ងៃទី ១៣ កក្កដា។ ក្នុងការស្រាវជ្រាវ មួយអំពីស្ថានភាពនៅក្រិកដែលត្រូវបានប្រកាស នាថ្ងៃទី ១៤ កក្កដា IMF បានឲ្យ
ដឹងថា៖ បំណុលនៃប្រទេសអឺរ៉ុបនេះនាទសវត្សខាងមុខនឹងធំជាង បើប្រៀបនឹង
ការព្យាករណ៍របស់ EU មុននេះ។ IMF បានវាយតំលៃថា៖ រចនា សម្ព័ន្ធបំណុល
របស់ក្រិកមិនមាំទាំទេ ហើយប្រទេសនេះត្រូវការចំនួនប្រាក់ ជំនួយធំជាង
ដើម្បីរក្សារខឿនសេដ្ឋកិច្ចស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ