IMF ព្រមានការខ្វែងគំនិតខាងពាណិជ្ជកម្ម ដែល​ជះឥទ្ធិពល​ដល់​យថាទស្សន៍​កំណើនសេដ្ឋកិច្ច

(VOVWORLD) -អាមេរិកកំពុងទទួលបានកំណើនយ៉ាងខ្លាំងក្លា ដោយសារការកាត់បន្ថយពន្ធ និងលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល ខណៈពេលដែលតំបន់ចាយប្រាក់រួមអឺរ៉ុប (eurozone) និងជប៉ុន គឺមានសញ្ញាធ្លាក់ចុះ។
IMF ព្រមានការខ្វែងគំនិតខាងពាណិជ្ជកម្ម ដែល​ជះឥទ្ធិពល​ដល់​យថាទស្សន៍​កំណើនសេដ្ឋកិច្ច - ảnh 1 អគ្គនាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde 

រាល់ជម្លោះខាងពាណិជ្ជកម្ម និងពន្ធដារ គឺកំពុងជះឥទ្ធិពលដល់យថាទស្សន៍កំណើនសេដ្ឋកិច្ចសកល។ នេះគឺជាការអះអាងរបស់អគ្គនាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde នាថ្ងៃទី ១ ខែតុលា មុននឹងសន្និសីទជាប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោក (WB) ដែលគ្រោងនឹងប្រព្រឹត្តទៅនាសប្តាហ៍ខាងមុខនៅប្រទេសឥណ្ឌូនេស៊ី។ លោកស្រី Christine Lagarde ក៏បានអំពាវនាវឲ្យបណ្ដាប្រទេស ដោះស្រាយការខ្វែងគំនិត ហើយធ្វើកំណែទម្រង់នូវគោលការណ៍ពាណិជ្ជកម្មសកល។

តាមអគ្គនាយ IMF ថា បណ្ដារបាំងខាងពន្ធដារកំពុងរាំងខ្ទប់កំណើនសកល។ តាមនោះ ពន្ធដារមិនត្រឹមតែជះឥទ្ធិពលដល់ពាណិជ្ជកម្មសកលប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលដល់ការវិនិយោគ និងផលិតកម្មទៀតផង។ អាមេរិកកំពុងទទួលបានកំណើនយ៉ាងខ្លាំងក្លា ដោយសារការកាត់បន្ថយពន្ធ និងលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល ខណៈពេលដែលតំបន់ចាយប្រាក់រួមអឺរ៉ុប (eurozone) និងជប៉ុន គឺមានសញ្ញាធ្លាក់ចុះ។ សេដ្ឋកិច្ច ចិនក៏ទទួលបានកំណើននៅកម្រិតមធ្យម ប៉ុន្តែអាចរងផលប៉ះពាល់ដោយសារជម្លោះខាងពាណិជ្ជកម្មជាមួយអាមេរិក ក្រោយពីពេលដែលវ៉ាស៊ីនតម្លើងពន្ធថ្មីលើបរិមាណទំនិញ ដែលនាំចូលពីចិន ក្នុងតម្លៃ ២៥០ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ