IMF ព្រមានថា សេដ្ឋកិច្ចពិភពលោកមិនទាន់បាបស្តារឡើងវិញពេញលេញទេ

(VOVWORLD) -បណ្តាប្រទេសជាសមាជិកមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានគាំទ្រនិន្នាការបោះ ជំហានទៅមុខនៃសកម្មភាពសេដ្ឋកិច្ចសកលលោក ប៉ុន្តែក៏ព្រមានថា សេដ្ឋកិច្ចពិភព លោកមិនទាន់បានស្តារឡើងវិញទាំងស្រុងទេដោយអតិផរណាទាបនិងហា និភ័យខាងនយោបាយ។ 


សេចក្តីប្រកាសនាថ្ងៃទី១៤តុលា របស់គណៈកម្មាធិការហិរញ្ញវត្ថុនិង រូបិយវត្ថុអន្តរជាតិ (IMFC) បន្ទាប់ពីសន្និសីទប្រចាំរបស់ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) និងធនាគាពិភពលោក (WB) នៅទីក្រុងវ៉ាស៊ីនតោន (អាមេរិក) បានសង្កត់ធ្ងន់ ទៅលើយថាទស្សន៍កំណើនសកលលោកកាន់តែរឹងមាំជាង ព្រោះការវិនិយោគមាន ការកើនឡើង។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំហិរញ្ញវត្ថុសកលក៏បានអំពាវនាវ ឲ្យធនាគាកណ្តាលនានារក្សាការប្រាក់កម្ចីក្នុងកម្រិតទាប ដើម្បីជម្រុញសន្ទុះស្តារ នៃខឿនសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន៕

 


ប្រតិកម្មទៅវិញ

ផ្សេងៗ