IMF មានសុទិដ្ឋិនិយមអំពីយថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - IMF បានបន្ទាបការព្យាករណ៍កំណើនរបស់វៀតណាមក្នុងឆ្នាំ ២០២៣ មកត្រឹម ៦,៧% ពោលគឺថយចុះ ០,៥% បើប្រៀធៀបនឹងការព្យាករណ៍កាលពីមុន។ទោះយ៉ាងណាក៏ដោយ តួរលេខនេះនៅតែជាកម្រិតកំណើនឆាប់រហ័សបំផុតក្នុងចំណោមខឿនសេដ្ឋកិច្ចធំៗនៅអាស៊ី។
IMF មានសុទិដ្ឋិនិយមអំពីយថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាម - ảnh 1ខ្សែសង្វាក់ផលិតកម្ម (រូបថត៖ Vu Sinh/VNA)

គេហទំព័រ imf.org នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទើបតែបានចុះផ្សាយអត្ថបទសរសេរដោយវាយតម្លៃជាវិជ្ជមានអំពីយថាទស្សន៍កំណើនសេដ្ឋកិច្ចរបស់វៀតណាម។យោងតាមអត្ថបទសរសេរបានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមស្ដារឡើងវិញយ៉ាងឆាប់រហ័ស ក្រោយរយៈពេលបន្ធូរស្រាលរាល់វិធានការណ៍គ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ និងអនុវត្តន៍យុទ្ធសាស្ត្ររៀនរស់ជាមួយជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។ រដ្ឋាភិបាលបានអនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភដូចជាអត្រាការប្រាក់ទាប កំណើនឥណទានខ្ពស់ និងកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមជាមួយសកម្មភាពផលិតកម្មកើនឡើង និងការស្ដារសកម្មភាពលក់រាយ និងទេសចរណ៍ឡើងវិញ។

នាពេលថ្មីៗនេះ IMF បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមឡើង ៧% ក្នុងឆ្នាំ ២០២២ ពោលគឺខ្ពស់ជាង ១% បើប្រៀបធៀបនឹងកម្រិតព្យាករណ៍កាលពី ៣ ខែមុន ហើយជាលើកដំបូងដែលបានកែសម្រួលការកើនឡើងយ៉ាងខ្លាំង តែមួយគត់ក្នុងចំណោមខឿនសេដ្ឋកិច្ចធំៗនៅអាស៊ី។ IMF បានបន្ទាបការព្យាករណ៍កំណើនរបស់វៀតណាមក្នុងឆ្នាំ ២០២៣ មកត្រឹម ៦,៧% ពោលគឺថយចុះ ០,៥% បើប្រៀធៀបនឹងការព្យាករណ៍កាលពីមុន។ទោះយ៉ាងណាក៏ដោយ តួរលេខនេះនៅតែជាកម្រិតកំណើនឆាប់រហ័សបំផុតក្នុងចំណោមខឿនសេដ្ឋកិច្ចធំៗនៅអាស៊ី។

អត្ថបទសរសេរបានសង្គត់ធ្ងន់ថា នៅពេលដែលវៀតណាមអាចដោះស្រាយបានបញ្ហាប្រឈមដែលនៅសេសសល់ទាក់ទងនឹងទីផ្សារការងារ ប្រសិទ្ធភាពនៃបណ្តាញសន្តិសុខសង្គម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុនោះ វៀតណាមនឹងបន្តសម្រេចបានល្បឿនកំណើនខ្ពស់ និងបន្តជំរុញគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅ រកប្រាក់ចំណូលខ្ពស់ជាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ