IMF មានសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចសកលលោក

(VOVWORLD) - យោងតាមការព្យាករណ៍របស់ IMF ថាផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងធ្លាក់ចុះត្រឹមតែ ៤,៤% នៅឆ្នាំនេះ ពោលគឺទាបជាងការព្យាករណ៍ ៥,២% ដែល IMF បាននាំចេញខែមិថុនាកន្លងទៅ។
IMF មានសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចសកលលោក - ảnh 1 កំពង់ផែរមួយនៅប្រទេសទេសចិន (រូបថត៖ THX / TTXVN)

កាលពីថ្ងៃទី ១៣ ខែតុលា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធអ៊ីនធឺណែត នោះ IMF បានចេញផ្សាយរបាយការណ៍មួយដោយបានបញ្ជាក់ថា ការខូចខាតដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ចំពោះខឿនសេដ្ឋកិច្ចសកលលោកនឹងមិនធ្ងន់ធ្ងរដូចការព្យាករណ៍ពីមុនឡើយ ដោយសារមានអន្តរាគមន៍ពីរដ្ឋាភិបាលយ៉ាងខ្លាំងក្លានៅលើពិភពលោក។ ជាក់ស្តែងយោងតាមការព្យាករណ៍របស់ IMF ថាផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងធ្លាក់ចុះត្រឹមតែ ៤,៤% នៅឆ្នាំនេះ ពោលគឺទាបជាងការព្យាករណ៍ ៥,២% ដែល IMF បាននាំចេញខែមិថុនាកន្លងទៅ។ យោងតាម IMF ថា យថាទស្សន៍សេដ្ឋកិច្ចឆ្នាំ ២០២០ ត្រូវបានកែលម្អចំពោះខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញថ្មីភាគច្រើន រួមមាន៖ សហរដ្ឋអាមេរិក អឺរ៉ុប ប្រេស៊ីល និងរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់តំបន់អាស៊ីអាគ្នេយ៍និងឥណ្ឌាវិញ ការព្យាករណ៍នេះមិនមានលក្ខណៈវិជ្ជមានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ