IMF មិនឲ្យក្រិកពន្យាពេលទូទាត់បំណុល
|
IMF មិនឲ្យក្រិកពន្យាពេលទូទាត់បំណុល (AP) |
Vovworld-ក្រិកកំពុងបន្តរងសម្ភាធថ្មីបំផុតពីម្ចាស់បំណុលអន្តរជាតិ។ តាម
កាសែត Focus របស់អាល្លឺម៉ង់ថាថ្លែងមតិនៅកិច្ចប្រជុំត្រៀមបំរងសំរាប់សន្និសីទ
និទាឃៈរដូវនៃមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នា
ថ្ងៃទី១៦មេសាអគ្គនាយិការ IMF លោកស្រី Christina Lagarde បានឲ្យដឹងថា មិន
យល់ព្រមឲ្យក្រិកពន្យាពេលការទូទាត់ខ្ទង់បំណូលប្រមាណ២,៥ពាន់លានអឺរូនា
ខែឧសភាខាងមុខ។ ដំណាងគណៈកម្មាធិការទ្វីបអឺរ៉ុប(EC) ក៏បានប្រកាសមិនពេញ
ចិត្តចំពោះវឌ្ឍន៍ភាពយឺតយាវពីភាគីក្រិក។ រីឯរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រិកលោក
Gianis Varoufakis បានចាត់ទុកថា ការទាមទារប់ម្ចាស់បំណូលគឺតឹងរឹងពេកនិងក្រិក
នឹងប្រុងប្រយ័ត្នដើម្បីមិនជួបនឹងការខុសឆ្គងដែលធ្លាប់ជួបនាអតីតកាល។
តាមគំរោងវិបត្តិបំណូលក្រិកនឹងជាប្រធានបទក្រូបដណ្ដប់ទៅលើសន្និសីទនិទាឃៈ
រដូវរបស់ IMF និង WB ដែលនឹងប្រព្រឹត្តទីនាថ្ងៃទី១៧មេសា៕