IPU-132 បង្កើតការទាក់ទាញដ៏ធំធេងចំពោះមិត្តភ័ក្តិអន្តរជាតិ


IPU-132 បង្កើតការទាក់ទាញដ៏ធំធេងចំពោះមិត្តភ័ក្តិអន្តរជាតិ - ảnh 1
IPU-132 បង្កើតការទាក់ទាញដ៏ធំធេងចំពោះមិត្តភ័ក្តិអន្តរជាតិ (Image: VOV)

(VOVworld) – ការរៀបចំមហាសន្និបាតសហភាពអន្តរសភាពិភពលោកកលើកទី
១៣២ នៅវៀតណាមបានបង្កើតការទាក់ទាញដ៏ធំធេងចំពោះមិត្តភ័ក្តិអន្តរជាតិ។
រហូត មកដល់ពេលនេះ គណៈប្រតិភូនៃប្រទេសចំនួន ១៦៣ បានចុះឈ្មោះចូលរួម
ព្រឹត្តិការណ៍នេះដោយមានតំណាងចំនួន ១៦៥០ នាក់ ហួសកំរិតផែនការនិងបំណង
ប្រាថ្នារបស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ តាមលោកស្រី Nguyen Thanh Hai អនុប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមបានឲ្យដឹងថា៖ មហាសន្និបាត IPU-132 លើកនេះគឺជាឱកាសដើម្បីវៀតណាមឧទ្ទេសនាមអំពីប្រវត្តសាស្ត្រវប្បធម៌ទេសចរណ៍
ទឹកដីនិងមនុស្សក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសកម្មនាប៉ុន្មានឆ្នាំកន្លងទៅនៅ
វៀតណាម។ ដោយហេតុនេះ វៀតណាមនឹងរៀបចំសកម្មភាពនៅខាងក្រៅមហា
សន្និបាត IPU លើកនេះ ដូចជា ទស្សនារមណីយដ្ឋានបតិក្ខភ័ន្ធរបស់វៀតណាម
រាត្រីមហាសាមគ្គីភាពបណ្ដាសភានៅភូមិ វប្បធម៌បណ្ដាជនជាតិវៀតណាមនៅ
Dong Mo ទីរួមស្រុក Son Tay ជាមួយ ទីក្រុងហាណូយ។ លោកស្រី Nguyen Thanh
Hai បានសង្កត់ធ្ងន់ថា៖

“នេះគឺជាឱកាសដើម្បីយើងអាចផ្សព្វផ្សាយប្រពៃណីវប្បធម៌នៃបណ្ដាជនជាតិ
វៀតណាម។ តាមរយៈនោះ យើងខ្ញុំសង្ឃឹមថា៖ បណ្តាតំណាងចូលួមនឹងយល់
បន្ថែម អំពីអត្តសញ្ញាណវប្បធម៌របស់វៀតណាម។ នេះគឺជា៖ សេចក្តីស្រឡាញ់
សន្តិភាព ព្យាយាមក្នុងពលកម្មនិងជីវភាពរស់នៅ។”

ក៏ក្នុងឱកាសនេះដែរ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមនឹងបង្កើនការ រៀបចំសកម្មភាពផ្សព្វផ្សាយឧទ្ទេសនាមអំពីទេសចរណ៍វៀតណាម។ អនុរដ្ឋមន្ត្រី​ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Huynh Vinh Ai បានឲ្យដឹងថា៖

“យើងខ្ញុំបានបញ្ជាណែនាំបណ្ដាសណ្ឋាគារធំក្នុងទូទាំងប្រទេសត្រូវមានផែនការ
ទទួល ជួបសន្ទនាបណ្ដាភ្ញៀវដែលមកក្រៅសន្និសីទ IPU-132។ ក្រសួងបានសហ
កាជាមួយ ទីក្រុងហាណូយអនុវត្តទួរទេសចរណ៍ក្នុងទីក្រុងដូចជា៖ ភូមិបុរាណ
Duong Lam ភូមិភាជន៍ Bat Trang ឈូងសមុទ្រ Ha Long និងមណ្ឌលទេសចរណ៍
Trang An ផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ