IranAir ទទួលយន្តហោះ Airbus ដំបូងក្រោយពីបទដាក់ទណ្ឌកម្មត្រូវបានលុបចោល

IranAir ទទួលយន្តហោះ Airbus ដំបូងក្រោយពីបទដាក់ទណ្ឌកម្មត្រូវបានលុបចោល - ảnh 1
ក្រុមហ៊ុន IranAir (រូបថត៖businessinsider.com)

(VOVworld) - IranAir បានទទួលយន្តហោះ Airbus ដំបូងក្រោយពីបទដាក់
ទណ្ឌកម្មត្រូវបានលុបចោល។ថ្លែងមតិស្ដីអំពីព្រឹត្តិការណ៍ពោលខាងលើ នាថ្ងៃទី១១
 មករា ប្រធានក្រុមហ៊ុនអាកាសចរណ៍ IranAir របស់អ៊ីរ៉ង់ លោក Farhad Parvaresh
បានហៅនេះជារបត់មួយគួរឲ្យចងចាំចំពោះផ្នែកអាកាសចរណ៍នៃ ប្រទេសនេះ។
យន្តហោះ Airbus ប្រភេទ A៣២១ ជាយន្តហោះដំបូងក្នុងចំណោមយន្តហោះទាំង
១០០គ្រឿងដែលអ៊ីរ៉ង់កក់ទិញពី Airbus ក្រោយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិ
សាស្ត្ររវាងអ៊ីរ៉ង់និងក្រុម P៥+១ ត្រូវបានសំរេចកាលពីឆ្នាំ២០១៥។តាមកិច្ចព្រម
ព្រៀងនេះ បទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ត្រូវបានលុបចោលចាប់ពីដើម ឆ្នាំ២០១៦
ក្រោយពីអ៊ីរ៉ង់កាត់បន្ថយសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ