IS នឹងទទួលរងបរាជ័យចំពោះមុខយុទ្ធនាការយោធាដឹកនាំដោយអាមេរិក

(VOVWORLD) - នាថ្ងៃទី៧ សីហា មជ្ឈដ្ឋានមន្ត្រីការពារជាតិអាមេរិកចាត់ទុកថា អង្គការ រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នឹងដួលរលំ ក្នុងកាលៈទេសៈដែលយុទ្ធ នាការយោធារបស់សម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយអាមេរិកតម្រង់ទៅលើខ្មាន់ កាំភ្លើង IS នៅអ៊ីរ៉ាក់និងស៊ីរី បានឈានចូលឆ្នាំទី៤។
IS នឹងទទួលរងបរាជ័យចំពោះមុខយុទ្ធនាការយោធាដឹកនាំដោយអាមេរិក - ảnh 1 ករណីវាយប្រហារតាមជើងអាកាសរបស់អាមេរិកនិងសម្ព័ន្ធមិត្តតម្រង់ទៅលើ IS នៅស៊ីរី (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី៧ សីហា មជ្ឈដ្ឋានមន្ត្រីការពារជាតិអាមេរិកចាត់ទុកថា អង្គការ រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នឹងដួលរលំ ក្នុងកាលៈទេសៈដែលយុទ្ធ នាការយោធារបស់សម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយអាមេរិកតម្រង់ទៅលើខ្មាន់ កាំភ្លើង IS នៅអ៊ីរ៉ាក់និងស៊ីរី បានឈានចូលឆ្នាំទី៤។ នាថ្ងៃទី៨ សីហា ឆ្នាំ២០១៤ យន្តហោះចម្បាំង២គ្រឿងដែលចាប់ផ្ដើមហោះហើរពីនាវាពិឃាត USS George W. Bush របស់អាមេរិក បានទម្លាក់គ្រាប់បែកធុនធ្ងន់ជាង២២០គីឡូក្រាមទៅលើ មូលដ្ឋាននានារបស់ IS នៅប៉ែកខាងជើងអ៊ីរ៉ាក់។ បម្រែបម្រួលនេះគូសសញ្ញានូវ ការចាប់ផ្ដើមនៃការប្រយុទ្ធប្រឆាំង IS នៅអ៊ីរ៉ាក់ ហើយក្រោយនោះគឺនៅស៊ីរី ដោយយុទ្ធនាការវាយប្រហារតាមជើងអាកាសដ៏សាហាវ។ មានពេលវេលាដែល IS បានទន្ទ្រានកាន់កាប់តំបន់ប៉ែកខាងជើងល្វឹងល្វើយទាំងមូលរបស់អ៊ីរ៉ាក់និង ស៊ីរី ដោយមានផ្ទៃដីសរុបជាង១០៤ពាន់គីឡូម៉ែត្រការ៉េ ហើយចាប់ខ្លួនជនស៊ីវិល ជាង៨លាននាក់។ ប៉ុន្តែ ក្រោយរយៈពេល៣ឆ្នាំចាប់ពីការវាយប្រហារតាមជើង អាកាសលើកដំបូងក្នុងយុទ្ធនាការរបស់សម្ព័ន្ធភាពយោធាអន្តរជាតិប្រឆាំង IS មក ដែនដីចំនួន៧០%នៅអ៊ីរ៉ាក់និង៥០%នៅស៊ីរីដែល IS ធ្លាប់ទន្ទ្រានកាន់កាប់ ត្រូវ បានរំដោះទាំងស្រុងហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ