IS បោះពុម្ភខ្សែវីដេអូដុតទាហានទួរគីទាំងរស់

IS បោះពុម្ភខ្សែវីដេអូដុតទាហានទួរគីទាំងរស់ - ảnh 1
រូបភាពក្នុងខ្សែវីដេអូនេះ​ (រូបថត៖Mirror)

(VOVworld) - អង្គការជំនាញការឃ្លាំមើលគេហទំព័រអ៊ីស្លាម (SITE) ឲ្យដឹងថា
នាថ្ងៃទី២២ ធ្នូ អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានចាក់ផ្សាយខ្សែវីដេអូមួយ
ដែលថតរូបភាពទាហានទួរគី២នាក់ត្រូវដុតទាំងរស់។ខ្សែវីដេអូមានប្រវែង១៩នាទី
 ត្រូវ បានចុះផ្សាយនៅលើគេហទំព័រជ្រុលនិយម។កន្លែងកើតហេតុត្រូវបានចាត់ទុក
ថា ជាទីក្រុង Aleppo ប៉ែកខាងជើងស៊ីរី។ឃាតករក្នុងខ្សែវីដេអូនេះបានរិះគន់ប្រធានា
 ធិបតីទួរគីលោក Recep Tayyip Erdogan និងអំពាវនាវឲ្យមានការបំផ្លិចបំផ្លាញនៅ
ទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ