IS ប្រកាសវាយប្រហារកងកម្លាំងដែលគាំទ្រដោយអាមេរិកនៅប្រទេសស៊ីរី

(VOVWORLD) - នាថ្ងៃទី ២៦ ខែមីនា អង្គការ "រដ្ឋអ៊ីស្លាមស្វ័យប្រកាស" (IS) បានប្រកាស អនុវត្តការវាយប្រហារសំដៅលើកងកម្លាំងដែលគាំទ្រដោយអាមេរិកនៅទីក្រុង Manbij ភាគខាងជើងប្រទេសស៊ីរី។
IS ប្រកាសវាយប្រហារកងកម្លាំងដែលគាំទ្រដោយអាមេរិកនៅប្រទេសស៊ីរី - ảnh 1 IS ប្រកាសវាយប្រហារកងកម្លាំងដែលគាំទ្រដោយអាមេរិកនៅប្រទេសស៊ីរី

ការវាយប្រហារបានកើតឡើងកាលពីថ្ងៃទី ២៥ ខែមីនាបន្ទាប់ពីអាមេរិក និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅស៊ីរី បានប្រកាសវាយបរាជ័យទាំងស្រុងក្រុម IS ដោយមានការ "បោសសំអាត" មូលដ្ឋានចុងក្រោយរបស់ពួកគេនៅភាគខាងកើត។ គោលដៅនាយប់ថ្ងៃទី២៥ខែមិនា  គឺជាបុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅភាគខាងលិចទីក្រុង Manbij។ ក្រុមប្រឹក្សាយោធាប្រចាំនៅតំបន់មូលដ្ឋានបានទទួលស្គាល់ថា មានខ្មាន់កាំភ្លើងចំនួន ៧ នាក់ដែលគាំទ្រដោយអាមេរិកត្រូវបានស្លាប់។ គួរបញ្ជាក់ថាទីក្រុងនេះធ្លាប់ជាមូលដ្ឋានសំខាន់របស់ IS មុនពេលក្រុមប្រឹក្សាយោធានៅទីនេះបានដណ្តើមបានការគ្រប់គ្រងក្រោមការគាំទ្រពី SDF ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ