IS ផ្ញើរលិខិតគំរាមកំហែងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនិងឧបការីរដ្ឋមីយ៉ាន់ម៉ា

IS ផ្ញើរលិខិតគំរាមកំហែងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនិងឧបការីរដ្ឋមីយ៉ាន់ម៉ា - ảnh 1
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖AFP)

(VOVworld) - អគ្គអធិការប៉ូលីសម៉ាឡេស៊ីលោក Khakid Abu Bakar ឲ្យដឹងថា
នារសៀលថ្ងៃទី២ សីហា ស្រោមសំបុត្រមួយត្រូវបានផ្ញើរជូនទៅប៉ូលីសរដ្ឋ Negri
Sembilan តាមផ្លូវប្រៃសណីយ៍ ដែលនៅខាងក្រៅស្រោមសំបុត្រនេះមានសញ្ញា “ការ
គំរាមកំហែងរបស់ IS” ហើយនៅក្នុងមានលិខិតមួយនិងរូបថតចំនួន៩របស់ថ្នាក់ដឹក
នាំម៉ាឡេស៊ីនិងមីយ៉ាន់ម៉ា ក្នុងនោះមាននាយករដ្ឋមន្រ្តីលោក Najib Razak ឧបនាយក
រដ្ឋមន្រ្តីលោក Zahid Hamidi អគ្គអធិការប៉ូលីសលោក Khakid Abu Bakar និងលោកស្រី
 Aung San Suu Kyi ឧបការីរដ្ឋមីយ៉ាន់ម៉ា។ទន្ទឹមនឹង នោះ លិខិតនេះក៏បានឲ្យដឹងថា
មានសមាជិកនិងអ្នកជំនាញការ IS ចំនួន៧រយ នាក់នៅរដ្ឋ Negri Sembilan ផងដែរ។
អគ្គអធិការប៉ូលីសលោក Khakid បានឲ្យ ដឹងថា មានលិខិតចំនួន៤ដូច្នេះត្រូវបាន
ផ្ញើរមកប៉ូស្តិ៍ប៉ូលីសនៅរដ្ឋ Negri Sembilan។លោកបានឲ្យដឹងថែមទៀតថា គោល
ដៅនៃលិខិតទាំងនេះមិនទាន់ អាចបំភ្លឺបានច្បាស់លាស់នៅឡើយទេ ដោយសារ
គោលដៅនៃការគំរាមកំហែងវាយ ប្រហារមានទាំងថ្នាក់ដឹកនាំបរទេស ឬត្រឹមតែ
សំដៅបង្កឡើងភាពវឹកវរក្នុង ប្រទេសប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ