IS វាយប្រហារដោយគ្រាប់បែកទៅលើវិហារកាតូលិកគ្រឹស្តសាសនាមួយនៅស៊ីរី

IS វាយប្រហារដោយគ្រាប់បែកទៅលើវិហារកាតូលិកគ្រឹស្តសាសនាមួយនៅស៊ីរី - ảnh 1
IS វាយប្រហារដោយគ្រាប់បែកទៅលើវិហារកាតូលិកគ្រឹស្តសាសនាមួយនៅស៊ីរី (Manorama Online)

        Vovworld-អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នាថ្ងៃទី៥មេសាបានវាយ​ប្រហារ
​ដោយគ្រាប់បែកទៅលើវិហារគ្រឹស្តសាសនាមួយនៅខេត្ត Hasaka នៅ​ភាគ​ឦសាន
ស៊ីរី។ អ្នកមានសមត្ថកិច្ចស៊ីរីបានអះអាងថា នេះជាករណីមួយក្នុង​ចំណោមករណី
វាយប្រហារហឹង្សាដែល IS កំពុងដំណើរការលើទូទាំង​ប្រទេស​មជ្ឈឹមបូព៌ានេះ។ មុន
នោះនាខែកុម្ភៈកន្លងទៅ IS ក៏បានបំផ្លាញ់វិហារ Tal Hurmoz វិហារកាតូលិកមួយក្នុង
ចំណោមវិហារកាតូលិកមានចំណាស់បំផុតនៅ​ស៊ីរី។ IS បានបំផ្លាញ់កេរ៌្តដំណែល
ប្រវត្តិសាស្ត្រនិងវត្ថុបុរាណវិទ្យាជាច្រើនរបស់​ស៊ីរីក្នុងនោះមានកេរ៌្តដំណែលចំនួន៦
ដែលត្រូវបានរៀបក្នុងបញ្ជីឈ្មោះ​បេតិកភ័ណ្ឌពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ