Khanh Hoa បើកផ្លូវហោះហើរត្រង់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍រុស្ស៊ី


Khanh Hoa បើកផ្លូវហោះហើរត្រង់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍រុស្ស៊ី - ảnh 1
Khanh Hoa បើកផ្លូវហោះហើរត្រង់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍រុស្ស៊ី


(VOV)_ចាប់ពីដើមឆ្នាំ២០១៥មក ព្រលានយន្តហោះអន្តរជាតិ Cam Ranh ខេត្ត
 Khanh Hoa ( ភាគកណ្ដាលវៀតណាម) បានទទួលបណ្ដាជើង​ហោះហើ​រ​charter
flight ​ពីទីក្រុងមូស្គូវ (រុស្ស៊ី) ដែលបញ្ជូនភ្ញៀវទេសចរណ៍ទៅទស្សនា សំរាកលំ​ហែ
​កាយនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ដោយមានកំរិត ៥ថ្ងៃ/ជើង​ហោះ​ហើរ។
 ជើងហោះហើរដើមដំបូងបានមកដល់ព្រលានយន្តហោះអន្តរជាតិ​ Cam Ranh នា
ថ្ងៃទី១កុម្ភះ ដោយមានភ្ញៀវទេសចរណ៍ចំនួនជាង៣៣០នាក់ ។​ ក្នុងឆ្នាំ ២០១៤ខេត្ត 
Khanh Hoa បន្តនាំមុខក្នុងទូទាំង​ប្រទេសអំពីការធ្វើអាជីវកម្មទី​ផ្សារ​ទេសចរណ៍រុស្ស៊ី
 ដោយទាក់ទាញបានភ្ញៀវទេសចរណ៍ចំនួន២៧ម៉ឺននាក់។ តាមគំរោង នៅពេលបើក
ជើងហោះហើរត្រង់នេះ Khanh Hoa នឹងទទួលបានភ្ញៀវចំនួន​២ពាន់នាក់ក្នុង១ខែ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ