King Coffee - ពាណិជ្ជសញ្ញាកាហ្វេវៀតណាមឆាប់មានវត្តមាននៅក្នុងប្រព័ន្ធហាងលក់រាយនៅប្រទេសរុស្ស៊ី

(VOVWORLD) -   ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ីរបស់នាយករដ្ឋមនត្រីវៀតណាម លោក Nguyen Xuan Phuc នាពេលថ្មីៗនេះ តំណាងក្រុមហ៊ុន Trung Nguyen International ដែលជាសហគ្រាសផលិតជំនាញខាងផលិតកម្ម កែច្នៃនិងធ្វើអាជីវកម្មកាហ្វេវៀតណាម បានចុះហត្ថលេខាលើកិច្ចស្យា ជាមួយសម្ព័ន្ធក្រុមហ៊ុនលក់រាយមួយចំនួនដ៏ល្បីល្បាញរបស់រុស្ស៊ី ស្តីពីការផ្គត់ផ្គង់ ផលិតផលកាហ្វេប្រភេទ King Coffee នៅក្នុងប្រព័ន្ធផ្សារទំនើបនៃសម្ព័ន្ធក្រុមហ៊ុនទាំងនេះនៅសហព័ន្ធរុស្ស៊
King Coffee - ពាណិជ្ជសញ្ញាកាហ្វេវៀតណាមឆាប់មានវត្តមាននៅក្នុងប្រព័ន្ធហាងលក់រាយនៅប្រទេសរុស្ស៊ី - ảnh 1 នាយិការក្រុមហ៊ុនTrung Nguyen International  លោកស្រី Le Hoang Diep Thao និង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh

យោងតាមផែនការ មានត្រឹមតែ ពី ២ ទៅ ៣ ខែទៀត អតិថិជនរុស្ស៊ីនឹងជ្រើសរើសផលិតផលរបស់ King Coffee ដោយខ្លួនឯងនៅហាងលក់រាយចំនួន  ១៨,០០០ របស់សម្ព័ន្ធក្រុមហ៊ុន Magnit ដ៏ល្បីៗនៃប្រទេសរុស្ស៊ី។ បន្ទាប់មក ផលិតផលកាហ្វេនេះនឹងមានវត្តមាននៅផ្សារទំនើប Pyatyerka និង Magnit ផងដែរ។ គួរបញ្ជាក់ថាគោលដៅរយៈពេលវេងរបស់ក្រុមហ៊ុន គឺនាំយកផលិតផល  កាហ្វេរបស់ក្រុមហ៊ុន Trung Nguyen International ទៅកាន់ប្រទេសរុស្ស៊ីយ៉ាងឆាប់រហ័ស ដើម្បីធ្វើឲ្យផលិតផលមានសម្បូរបែបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ