Lao Cai ត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែន

Lao Cai ត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែន - ảnh 1
Lao Cai ត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែន

(VOV)_នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ​របស់ខេត្ត Lao Cai នា​ថ្ងៃ​ទី១២
មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃ
ខ្ពស់ចំពោះបរិយាកាសវិនិយោគអាជីវកម្មនៅ Lao Cai និង​សកម្ម​ភាពកិច្ចការបរទេស
ទទួលបានលទ្ធផលល្អជាច្រើន។ នាយករដ្ឋមន្ត្រីបានស្នើថា៖នាពេលខាងមុខ ខេត្តត្រូវជំនះពុះពារលើឧបសគ្គនានា ជំរុញការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងថា៖

          “ អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ច្រកទ្វារព្រំដែន ជាដំណោះស្រាយមួយរបស់ Lao Cai 
កសាង Lao Cai ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ផ្លាស់ប្តូរទំនិញរវាងបណ្ដា​ប្រទេសនៅ
អនុតំបន់ទន្លេមេគង្គ អាស៊ាន ចិន មជ្ឈមណ្ឌល Logistic ទំនើបក្នុង​តំបន់​និងអន្តរ
ជាតិ។ ខេត្តក៏ត្រូវម្ចាសការក្នុងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ក៏ដូចជា​កសាងហេដ្ឋា
រចនាសម្ព័ន្ធ​ផងដែរ។”

          ខេត្ត Lao Cai មានច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai នាបច្ចុប្បន្ន ​ធ្វើសកម្ម
ភាពផ្លាស់ប្តូរសេដ្ឋកិច្ចបើកទូលាយជាមួយខេត្តផ្សេងៗក្នុងខ្សែរបៀងសេដ្ឋកិច្ច Kunming (ប្រទេសចិន)-ខេត្ត Lao Cai-ហាណូយ-Hai  phong – Quang Ninh (ប្រទេសវៀតណាម)។
តាមការតម្រង់ទិស ដល់ឆ្នាំ ២០២០ Lao Caiនឹងក្លាយទៅជាមណ្ឌលទេសចរណ៍សំខាន់
របស់តំបន់ពាយព្យវៀតណាម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ