Lao Cai៖ ស្តង់ទំនិញជាង ៨០០ បានចូលរួមពិព័រណ៍អន្តរជាតិវៀតណាម - ចិន ឆ្នាំ ២០១៩

(VOVWORLD) -  នាយប់ថ្ងៃទី ១២ ខែវិច្ឆិកា នៅឯតំបន់ពាណិជ្ជកម្ម  - ឧស្សាហកម្ម Kim Thanh នៃទីក្រុង Lao Cai ខេត្ត Lao Cai បានប្រព្រឹត្តទៅនូវពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាម - ចិនលើកទី ១៩ ដោយមានការចូលរួមពីស្តង់ទំនិញចំនួន ៨០០។

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាម - ចិនគឺជាសកម្មភាពជំរុញពាណិជ្ជកម្មដោយមានទ្រង់ទ្រាយធំ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ គឺទីក្រុង Lao Cai និងស្រុក Hekou  (ខេត្ត Yunnan - ប្រទេសចិន)។ លោក Nguyen Truong Giang  អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម Lao Cai បានអោយដឹងថា៖ “យើងខ្ញុំរំពឹងថា ពិព័រណ៍នេះនិងសកម្មភាពនៅខាងក្រៅនឹងបន្តជំរុញក៏ដូចជាពង្រីកអាជីវកម្មប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនថែមទៀត នូវរបៀងសេដ្ឋកិច្ច Kunming – Lao Cai - ហាណូយ - ហាយផុង ព្រមទាំងពង្រីកសក្តានុ ពលនិងគុណប្រយោជន៍របស់ Lao Cai ដើម្បីរួមចំណែកជំរុញការវិនិយោគនិងសកម្ម ភាពជំរុញវិស័យទេសចរណ៍ ជាពិសេសសកម្មភាពនាំចូលនិងនាំចេញតាមច្រកទ្វារអន្តរ ជាតិ Lao Cai  -  Hekou ផងដែរ”។

ក្រៅពីការតាំងពិព័រណ៍និងផ្សព្វផ្សាយផលិតផលមក ក៏មានសកម្មភាពជាបន្តបន្ទាប់នៅក្នុងពិព័រណ៍នេះដែរ រួមមានការធ្វើសន្និសិទពាណិជ្ជកម្មនិងការចុះហត្ថលេខាលើកិច្ចសន្យាសេដ្ឋកិច្ចកិច្ច កិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការធ្វើទស្សនកិច្ចតាមគំរូសេដ្ឋកិច្ចជាដើម។ ពិព័រណ៍នេះនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ