Liberia ប្រកាសរួចផុតពីអាសន្នរោគអេបូឡា


Liberia ប្រកាសរួចផុតពីអាសន្នរោគអេបូឡា - ảnh 1
Liberia ប្រកាសរួចផុតពីអាសន្នរោគអេបូឡា (Image: VNA)

(VOVworld) – អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា៖ ប្រទេស Liberia បានរួចផុតពីអាសន្នរោគអេបូឡា ព្រមទាំង លើកសរសើរលទ្ធផលនៃប្រទេសអាហ្វ្រិក ខាងលិចនេះក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគគ្រោះថ្នាក់នេះ។ ក្នុង
សេចក្តី ប្រកាសនាថ្ងៃទី ៩ ឧសភា WHO បានឲ្យដឹងថា៖ ក្នុងអំឡុង ៤២ ថ្ងៃកន្លងទៅ
គ្មាន ករណីណាមួយឆ្លងមេរោគអេបូឡាទៀតឡើយនៅ Liberia ។ ដោយហេតុនេះ
អាចប្រកាសថា៖ ប្រទេសនេះបានរួចផុតពីអាសន្នរោគអេបូឡាទាំងស្រុង។ ប៉ុន្តែ អង្គការនេះនៅព្រមានថា៖ Liberia គប្បីប្រុងប្រយ័ទ្ធជាមួយករណីឆ្លងមេរោគអេបូឡាពី
ប្រទេសជិតខាងនានាដូចជា៖ Guinea និង Sierra Leone៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ