Luxembourg ផ្តល់ខ្ទង់ប្រាក់ជំនួយឧបត្ថម្ភសំរាប់វៀតណាមក្នុងការអនុវត្តគំរោងការណ៍សេដ្ខកិច្ចសង្គម

(VOVworld) – Luxembourg និងតំណង អ.ស.ប.ប្រចាំនៅវៀតណាមបានផ្តល់ខ្ទង់
ប្រាក់ជំនួយឧបត្ថម្ភចំនួន ៨ លាន ១ សែន ដុល្លាអាមេរិក សំរាប់ រដ្ឋាភិបាល
វៀតណាម ក្នុងការអនុវត្តបណ្ដាកម្មវិធី គំរោងការណ៍ លើវិស័យស្នូលចំនួន ៣ របស់ផែនការរួមដំណាក់កាល ២០១២ - ២០១៦ រវាងវៀតណាមនិងអ.ស.ប.។
ខ្ទង់ប្រាក់ជំនួយ ឧបត្ថម្ភនេះនឹងអទិភាពប្រើប្រាស់លើវិស័យអប់រំនិងសុខាភិបាល
គំរោងការណ៍ “លើកកំពស់សមត្ថភាពទប់ទល់របស់នារីចំពោះការប្រែប្រួលរបស់
អាការសធាតុ” ។ល។ អ្នកសម្រុះសម្រួលរបស់អ.ស.ប. ប្រចាំនៅវៀតណាម
លោកស្រី Pratibha Mehta បានសង្កត់ធ្ងន់ថា៖បណ្ដាអង្គការនៃអ.ស.ប.នឹងគួបផ្សំ
យ៉ាងជិតស្និតជាមួយដៃគូរនានាដើម្បីប្រើប្រាស់ប្រភពទុកឧបត្ថម្ភពីរដ្ឋាភិបាល
Luxembourg និយាយដោយឡែក និង រាល់ដៃគូរអភិឌ្ឍន៍ និយាយរួម ប្រកប
ដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ