NATO ចាប់ផ្ដើមធ្វើសមយុទ្ធនៅឡាតវី

NATO ចាប់ផ្ដើមធ្វើសមយុទ្ធនៅឡាតវី - ảnh 1
NATO ចាប់ផ្ដើមធ្វើសមយុទ្ធនៅឡាតវី (baotintuc.vn)

        Vovworld-នាថ្ងៃទី២២មិនាអង្គការសន្ធិសញ្ញាអាតឡង់ទិកខាងជើង (NATO)
បានបំផុសការធ្វើសមយុទ្ធអន្តរជាតិ “Operation Summer Shield-12” ដោយមានការ
ចូលរួមរបស់ទាហាន១១០០នាក់មកពីប្រទេសឡាតវីអាមេរិក​អង់គ្លេសជាដើម។
ការធ្វើសមយុទ្ធនឹងអូសបន្លាយដល់ថ្ងៃទី៣១មិនាសំដៅបង្កើនលទ្ធភាពសហការ
ឧបត្ថម្ភកងវិស្វកម្មកងកាំភ្លើងធំកងទ័ពជើងអាកាសនិងមធ្យោបាយប្រឆាំងអាវុធ
ប្រល័យលោកក្នុងយុទ្ធនាការ​របស់កងទ័ពជើងគោក។

        ការធ្វើសមយុទ្ធ Operation Summer Shield-12 ត្រូវបានដំណើរការនៅ​ប្រទេស​
ឡាតវីចាប់ពីឆ្នាំ២០០៤ប៉ុន្តែពីឆ្នាំ២០១៤តទៅត្រូវបានដាក់បញ្ចូលក្នុងផែនការ
សមយុទ្ធរបស់ NATO សំដៅបើកទូលាយសំរាប់ប្រទេសផ្សេងៗក្នុង​សម្ព័ន្ធភាព
ចូលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ