NATO ជាលើកដំបូងដំណើរការសមយុទ្ធការពារដោយទ្រង់ទ្រាយធំនៅ Baltic

(VOVWORLD) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នាថ្ងៃទី១៨ មិថុនា បានដំណើរការសមយុទ្ធដោយទ្រង់ទ្រាយធំជាលើកដំបូងរបស់ប្លុកនេះនៅតំបន់ព្រំដែនរវាងប៉ូឡួញនិង Litva ដោយមានការចូលរួមរបស់ទាហានអាមេរិកនិង អង់គ្លេស។
NATO ជាលើកដំបូងដំណើរការសមយុទ្ធការពារដោយទ្រង់ទ្រាយធំនៅ Baltic - ảnh 1 ទាហានអាមេរិកក្នុងសមយុទ្ធ (រូបថត៖Reuters)

(VOVworld) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នាថ្ងៃទី១៨ មិថុនា បានដំណើរការសមយុទ្ធដោយទ្រង់ទ្រាយធំជាលើកដំបូងរបស់ប្លុកនេះនៅតំបន់ព្រំដែនរវាងប៉ូឡួញនិង Litva ដោយមានការចូលរួមរបស់ទាហានអាមេរិកនិង អង់គ្លេស។សមយុទ្ធនេះគឺសំដៅទប់ទល់នឹងករណីដែលប្រទេសនានានៅតំបន់ Baltic រួមមាន Estonia Latvia និង Litva អាចត្រូវដាក់ឲ្យឃ្លាតពីក្រុមប្រទេស លោកខាងលិចក្នុង NATO។NATO បានបង្កើនវត្តមានយោធានៅតំបន់ Baltic និងអឺរ៉ុបខាងកើត ដែលជាប់ព្រំដែនជាមួយរុស្ស៊ី សំដៅទប់ទល់នឹងការគំរាម កំហែងពីរុស្ស៊ី។ប៉ុន្តែ រុស្ស៊ីជានិច្ចកាលប្រឆាំងជំទាស់សកម្មភាពដាក់ពង្រាយ កម្លាំងយោធារបស់ NATO នៅ Baltic និងអឺរ៉ុបខាងកើត ព្រមទាំងចាត់ទុកថា NATO កំពុងបំបែកបំបាក់ស្ថិរភាពនៅតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ