NATO និងរុស្ស៊ី ត្រូវរក្សាការសន្ទនានយោបាយដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក

(VOVWORLD) -  ការសន្ទនានេះមានសារៈសំខាន់ណាស់ ពីព្រោះនាពេលបច្ចុប្បន្ននេះ កំពុងមានចំណុចទំនាស់មួយចំនួនរវាងភាគីទាំងពីរ។ 

NATO និងរុស្ស៊ី ត្រូវរក្សាការសន្ទនានយោបាយដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក - ảnh 1រដ្ឋមន្ត្រីការបរទេសព័រទុយហ្កាល់លោក Augusto Santos Silva (ប្រភព៖ news-front.info)

អញ្ជើញថ្លែង ក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីការចរចាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov  នាថ្ងៃ ទី៣១ ឧសភា រដ្ឋមន្ត្រីការបរទេសព័រទុយហ្កាល់ លោក Augusto Santos Silva បានបញ្ជាក់ថា៖ ក្នុងនាមជាប្រទេសជាសមាជិកនៃអង្គការ NATO យើងយល់ឃើញថា អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) និងរុស្ស៊ី ចាំបាច់ត្រូវរក្សាការសន្ទនានយោបាយ។ ការសន្ទនានេះមានសារៈសំខាន់ណាស់ ពីព្រោះនាពេលបច្ចុប្បន្ននេះ កំពុងមានចំណុចទំនាស់មួយចំនួនរវាងភាគីទាំងពីរ។

លោក Silva បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប (EU) និងរុស្ស៊ីមាន “ផលប្រយោជន៍រួម” ទាក់ទងនឹងសន្តិសុខសមូហភាពនៅក្នុងតំបន់ ហើយចាំបាច់ត្រូវមានវិធានការដែលត្រូវបានអនុវត្តន៍ដើម្បី “កែលំអស្ថេរភាពនិងសន្តិសុខ” នៅទូទាំងអឺរ៉ុប។ លោកបានកត់សម្គាល់ថា បណ្តាញនយោ បាយរវាងអង្គការ NATO និងរុស្ស៊ីចាំបាច់ត្រូវមានភាពបត់បែន ហើយប្រទេសនានាក៏ត្រូវស្វែង រករបៀបវារៈវិជ្ជមានក្នុងទំនាក់ទំនងភាពជាដៃគូ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រកាសថា រុស្ស៊ីនឹងបង្កើតអង្គភាពថ្មីចំនួន២០ នៅក្នុងយោធភូមិភាគខាងលិចរបស់រុស្ស៊ី នៅចុងឆ្នាំនេះ ដើម្បីឆ្លើយតបទៅ នឹងសកម្មភាពយោធាដែលកំពុងកើនឡើង របស់អង្គការ NATO នៅអឺរ៉ុបខាងកើត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ