NATO បង្កើនកំលាំងប្រតិកម្មរហ័សនិងដាក់ពង្រាយបន្ថែមមូលដ្ឋានសឹក

NATO បង្កើនកំលាំងប្រតិកម្មរហ័សនិងដាក់ពង្រាយបន្ថែមមូលដ្ឋានសឹក - ảnh 1
NATO បង្កើនកំលាំងប្រតិកម្មរហ័សនិងដាក់ពង្រាយបន្ថែមមូលដ្ឋានសឹក (AP)


        Vovworld-អង្គការសន្ធិសញ្ញាអាតឡង់ទិកខាងជើង (NATO) នឹងបង្កើន​កំលាំង​
ប្រតិកម្មរហ័សនិងដាក់ពង្រាយបន្ថែមមូលដ្ឋានសឹកនៅអឺរ៉ុបខាងកើត។ សេចក្តី
សំរេចចិត្តពោលខាងលើត្រូវបាននៅសន្និសីទរដ្ឋមន្ត្រីការពារជាតិនៃប្លុកនេះនាថ្ងៃទី
៨តុលានៅក្រុង Brussels បែលហ្ស៊ីក។​ នៅសន្និសីទនវ រដ្ឋមន្ត្រី​ការពារជាតិ NATO
២៨រូបបានពិនិត្យនិងវាយតំលៃការអនុវត្តផែនការសកម្មភាព​ដែលបានថ្នាក់ដឹកនាំ
NATO ឯកភាពអនុម័តនៅសន្និសីទកំពូលដំបន់ Wales នា​ឆ្នាំទៅមិញ ធានាការត្រៀម
ខ្លួនជាស្រេចរបស់ NATO ប្រឈមមុខនឹងការ​សាក​ល្បងក្នុងបរិយាកាសសន្តិសុខ
អភិវឌ្ឍន៍និងប្រែប្រួល។ សន្និសីទបានឯកភាពអំពី​ទស្សនទានយោធារបស់កំលាំង
ប្រតិកម្មរហ័ស រួមមានបញ្ជាការនិងត្រួតពិនិត្យ ឯកភាពបង្កើតបន្ថែមមូលដ្ឋានសឹកថ្មី
ចំនួន២នៅហុងគ្រីនិងស្លូវាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ