NATO បង្កើនវត្តមាននៅបណ្តាប្រទេសបាល់ទិក
(VOVworld)-នាថ្ងៃទី២០សីហា នៅរដ្ឋធានី Riga នៃប្រទេសLatvia បានប្រព្រឹត្តទៅ
សិក្ខាសាលា នៃអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO)ស្តីអំពីព័ត៌មាន យុទ្ធ
សាស្ត្រ ដោយប្រធានបទស្នូលគឺពិភាគ្សាអំពីបែបផែនពង្រឹងលទ្ធភាពការពារ ជាតិ
របស់ NATO តាមរយៈព័ត៌មានយុទ្ធសាស្ត្រ ក៏ដូចជាតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ
សង្គមក្នុងបណ្តាជំលោះសម័យទំនើប។ ចូលរួមក្នុងសិក្ខាសាលាដែលអូសបន្លាយ
ក្នុងរយៈពេលពីរថ្ងៃនេះ មានប្រធានាធិបតីម្ចាស់ផ្ទះ លោក Raimonds Vejonis ព្រឹទ្ធ
សមាជិកអាមេរិក លោក John Mccain និងថ្នាក់ដឹកនាំមកពីប្រទេស បាលទិកមួយ
ចំនួនទៀត។ ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា នឹងប្រព្រឹត្តទៅពិធីបើក សម្ពោធការិយា
ល័យថ្មីរបស់មជ្ឈមណ្ឌលព័ត៌មានយុទ្ធសាស្ត្រ NATO នៅ Riga។ តាមអគ្គលេខាធិ
ការ NATO លោក James Appathurai ថា មជ្ឈមណ្ឌលនេះ នឹង ជម្រុញការអភិវឌ្ឍន៍
ព័ត៌មានយុទ្ធសាស្ត្រក្នុងប្លុក ព្រមទាំងជួយឧបត្ថម្ភឲ្យអ្នកជំ នាញការ NATO អំពី
បញ្ហាព័ត៌មានយុទ្ធសាស្ត្រផងដែរ៕