NATO អាចដាក់ពង្រាយកាំជ្រួច Patriot នៅ Lithuania នាឆ្នាំ ២០១៧

NATO អាចដាក់ពង្រាយកាំជ្រួច Patriot នៅ Lithuania នាឆ្នាំ ២០១៧ - ảnh 1
NATO អាចដាក់ពង្រាយកាំជ្រួច Patriot នៅ Lithuania នាឆ្នាំ ២០១៧ (VNA)


(VOVworld) -  ព័ត៌មានពោលខាងលើត្រូវបានមេបញ្ជាការបណ្ដាកំលាំងប្រដាប់
អាវុធ Lithuania ឧត្តមសេនីយ៍ត្រី Vitalijus Vaiksnoras បានជូនដំណឹង នាថ្ងៃទី
២០ តុលា។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក Vaiksnoras បានឲ្យដឹង
ថា៖ បញ្ហានេះកំពុងតែត្រូវបានពិភាក្សា ព្រមទាំង អះអាងថា៖ សកម្មភាពយោធា
នេះនឹងត្រូវបានដាក់ពង្រាយនាខែ កុម្ភៈ ឬ ខែមិនា ឆ្នាំ ២០១៧ ខាងមុខ ហើយ
ត្រូវបានសម្រេចនាពាក់កណ្ដាលឆ្នាំ ២០១៧។ ក្នុងព្រឹត្តិការណ៍ ទាក់ទិនមួយទៀត
 មេបញ្ជាការកំលាំងចម្រុះរបស់ NATO ប្រចាំនៅ Brunssum ប្រទេសប៉ូឡួញ
ឧត្តមសេនីយ៍ Salvatore Farina បានប្រកាសថា៖ ក្នុងចំណោម ផែនការយុទ្ធសាស្ត្រ
ខាងមុខ NATO នឹងពិនិត្យមើលវិធានការណ៍ទប់ទល់នឹង សកម្មភាពដាក់ព
ង្រាយប្រព័ន្ធកាជ្រួច Iskander របស់រុស្ស៊ីនៅខេត្ត Kaliningrad៕

ប្រតិកម្មទៅវិញ

ផ្សេងៗ