NATO អនុម័តលើភារកិច្ចនៅអាហ្វហ្គានីស្ថានបន្ទាប់ពីឆ្នាំ ២០១៤

(VOVworld) – នាថ្ងៃទី ៥ មិថុនា បណ្ដារដ្ឋមន្ត្រីការពារប្រទេសនៃអង្គការ​សន្ធិសញ្ញា
អាត្លង់ទិកខាងជើង NATO បានអនុម័តលើ “ទស្សនាទានអំពីភារកិច្ច នៅអាហ្វហ្គានី
ស្ថានបន្ទាប់ពីឆ្នាំ ២០១៤” ពេលដែល NATO ដកកងកំលាំងទាំងអស់ចេញពីអាហ្វ
ហ្គានីស្ថាន។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន ក្រោយពី សន្និសីទដែល
បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ​ នៅបែលហ្ស៊ីក អគ្គលេខាធិការ NATO លោក
Anders Fogh Rasmussen បានឲ្យដឹងថា៖ ភារកិច្ចរបស់កំលាំង NATO នៅអាហ្វហ្គានី
ស្ថាន គឺការហឹ្វកហាត់ ពិគ្រោះយោបល់ និងជួយឧបត្ថម្ភបណ្ដាកំលាំងតំបន់ ហុត
ដល់ចុងឆ្នាំ ២០១៤ អាចទទួលខុសត្រូវទាំងស្រុងនូវការធានាសន្តិសុខ ដែលកំលាំង
NATO កំពុងអនុវត្ត នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ