![NATO អះអាងជាថ្មីម្ដងទៀតថាមិនធ្វើអន្តរាគមន៍ទៅក្នុងសង្គ្រាមនៅស៊ីរី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_12_19/nato tai khang dinh khong can du cuoc chien syria.jpg) |
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg
(រូបថត៖Xinhua/TTXVN) |
(VOVworld) - អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)
លោក Jens Stoltenberg បានអះអាងថា ការដែលសម្ព័ន្ធភាពយោធានេះចូលរួម ក្នុង
សង្គ្រាមស៊ីវិលនៅស៊ីរី នឹងត្រឹមតែធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរថែមទៀត។នាថ្ងៃទី
១៨ ធ្នូ ឆ្លើយសម្ភាសន៍កាសែតអាល្លឺម៉ង់ “Bild am Sonntag” លោក Jens Stoltenberg
ចាត់ទុកថា ក្នុងករណីមួយចំនួនការដាក់ពង្រាយកងទ័ពរបស់ NATO គឺត្រឹមត្រូវ ប៉ុន្តែ
ចំពោះករណីខ្លះៗផ្សេងទៀតវិញ តម្លៃនៃការដាក់ពង្រាយកងទ័ព នឹងខ្ពស់ជាងផល
ប្រយោជន៍ដែលវានាំមកឲ្យ។តាមលោក Jens Stoltenberg ថា ការ ដាក់ពង្រាយកង
ទ័ព NATO នៅស៊ីរីអាចធ្វើឲ្យសង្គ្រាមស៊ីវិលនៅទីនេះ ក្លាយទៅ ជាសង្គ្រាមតំបន់
ដោយទ្រង់ទ្រាយធំជាងមុន ឬបរិមាណជនស៊ីវិលត្រូវស្លាប់នឹង កាន់តែច្រើន
ឡើងៗ៕