Netflix និង FPT Play បានដកចោលខ្សែភាពយន្ត "Flight to you" ដែលភ្ជាប់ខ្សែបន្ទាត់អណ្តាតគោខុសច្បាប់

(VOVWORLD) - នាយកដ្ឋានភាពយន្តបានលើកច្បាស់ថា ការបង្ហាញរូបភាពនៃខ្សែបន្ទាត់អណ្តាត គោ និងខ្លឹមសារក្នុងការសន្ទនា និងចំណងជើងរងដូចដែលបានបង្ហាញក្នុងភាពយន្ត នេះ គឺមិនត្រឹមត្រូវ និងរំលោភលើអធិបតេយ្យភាពជាតិរបស់វៀតណាម។

ប្រធាននាយកដ្ឋានភាពយន្តវៀតណាមលោក Vi Kien Thanh បានឲ្យដឹងថា គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ១០ ខែកក្កដា Netflix បានដកចោលពីផ្លាតហ្វមរបស់ខ្លួននូវ រឿងភាគចិន "Flight to you" (ឈ្មោះវៀតណាម៖ “ដើរតាមទិសខ្យល់បក់”) ដែលភ្ជាប់ រូបភាពខ្សែបន្ទាត់អណ្តាតគោខុសច្បាប់ តាមសំណូមពរបស់នាយកដ្ឋានភាពយន្ត។ មុននោះ នៅយប់ថ្ងៃទី ៩ ខែកក្កដា បន្ទាប់ពីនាយកដ្ឋានភាពយន្តបានចេញលិខិតផ្លូវ ការ ក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ FPT បានដកចោលខ្សែភាពយន្តដែលរំលោភ បំពាន។ លោក Vi Kien Thanh បាននិយាយថា លទ្ធផលនៃការត្រួតពិនិត្យរបស់ នាយកដ្ឋានភាពយន្តបានបង្ហាញថា ខ្សែភាពយន្តនេះត្រូវបានដកចោលពីផ្លាតហ្វម ភាពយន្តអនឡាញទាំងពីរគឺ Netflix និង FPT Play។
នាយកដ្ឋានភាពយន្តបានលើកច្បាស់ថា ការបង្ហាញរូបភាពនៃខ្សែបន្ទាត់អណ្តាត គោ និងខ្លឹមសារក្នុងការសន្ទនា និងចំណងជើងរងដូចដែលបានបង្ហាញក្នុងភាពយន្ត នេះ គឺមិនត្រឹមត្រូវ និងរំលោភលើអធិបតេយ្យភាពជាតិរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ