OECD បង្កើតមជ្ឈមណ្ឌលប្រចាំតំបន់ទី ៥ នៅទួរគី

(VOVWORLD) -  អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នៅថ្ងៃទី ២២ ខែមករាបានបង្កើតមជ្ឈមណ្ឌលតំបន់ទី ៥ នៅទីក្រុងអ៊ីស្តង់ប៊ុល (ទួរគី) ក្នុងគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងលើទូទាំងតំបន់អាស៊ី អឺរ៉ុប មជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើង អឺរ៉ុបអាគ្នេយ៍ និងអាស៊ីអាគ្នេយ៍។

មជ្ឈមណ្ឌលអ៊ីស្តង់ប៊ុលរបស់ OECD នឹងជួយឧបត្ថម្ភដល់បណ្តាប្រទេសក្នុងតំបន់ និងកសាងមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពស្ដារឡើងវិញ ក្រោយពីជំងឺកូវីដ ១៩។ ថ្លែងនៅក្នុងពិធីបើកដំណើរការតាមប្រព័ន្ធវីដេអូនេះប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានមានប្រសាសន៍ថា “យើងបានឈានមួយជំហានខិតទៅជិតគោលដៅនាំទីក្រុងអ៊ីស្តង់ប៊ុលឲ្យក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់អង្គការអន្តរជាតិ”។ តាមលោក Erdogan  ថា តាមរយៈមជ្ឈមណ្ឌល OECD ទួរគីនឹងអាចចូលរួមវិភាគទានបន្ថែមទៀតដល់ការងាររបស់អង្គការនេះនៅបណ្ដាតំបន់ភូមិសាស្ត្រដ៏ធំទូលាយ។ មជ្ឈមណ្ឌលអ៊ីស្តង់ប៊ុលនឹងបម្រើយុទ្ធសាស្រ្តរបស់ OECD ឆ្ពោះទៅរកប្រទេសដៃគូ ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្តាប្រទេសដែលមិនមែនជាសមាជិកនៃអង្គការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ