Omicron បំ​បាំង​កាយ​បាន​ឆ្លង​រាល​ដាល​យ៉ាងរហ័សនៅអាមេរិក

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែមីនា ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៦១ លាននាក់ និងមានករណីស្លាប់ចំនួនជាង ៦ លាននាក់ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។
Omicron បំ​បាំង​កាយ​បាន​ឆ្លង​រាល​ដាល​យ៉ាងរហ័សនៅអាមេរិក - ảnh 1កន្លែងធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ សម្រាប់កុមារនៅ Long Beach រដ្ឋCalifornia សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

នៅសហរដ្ឋអាមេរិក ជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជំងឺកូវីដ-១៩នេះ ប្រភេទវីរុសបំប្លែងខ្លួន Omicron BA.2  (ឬបានហៅថា "Omicron បំបាំងកាយ") កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នមានករណីឆ្លងជំងឺប្រហែល ៣៥.០០០នាក់។

ទន្ទឹមនឹងនេះ ប្រទេសនៅទ្វីបអាមេរិកផ្សេងទៀត ដូចជាប៉េរូ និងអេក្វាឌ័រ ស្ថានភាពជំងឺកូវីដ-១៩ បានកត់ត្រាពីភាពប្រសើរឡើងជាច្រើន ដែលអនុញ្ញាតឱ្យអាជ្ញាធរ ដកវិធានការរឹតបន្តឹងជាបណ្តើរៗ។

នៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូង ជំងឺរាតត្បាតកំពុងបង្ហាញពីសញ្ញានៃការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដោយមានចំនួនករណីឆ្លងជមងឺថ្មីកើនឡើងយ៉ាងឆាប់រហ័ស បើប្រៀបធៀបនឹងប៉ុន្មានថ្ងៃមុនៗ។ ក្នុងនោះ ថ្ងៃទី ១៥ ខែមីនា គឺជាថ្ងៃទី ៤ ជាប់ៗគ្នា ដែលកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មីលើសពី ១០០.០០០នាក់៕

/.

ប្រតិកម្មទៅវិញ

ផ្សេងៗ